សុខភាព
វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ
វីរុសបំប្លែង Delta មានសមត្ថភាពចម្លងលឿន និងគួរឲ្យបារម្ភ ព្រោះវាក៏អាចគេចពីប្រព័ន្ធភាពស៊ាំ និងក៏ប្រហែលជាអាចមានសមត្ថភាពវាយប្រហារខ្ពស់ជាងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទដទៃទៀតដែរ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ដោយសារភាពឆ្លង រហ័ស ទើបវីរុសបំប្លែង Delta ងាយឆ្លងចំពោះក្រុមមនុស្សមួយចំនួន ជាពិសេសអ្នកដែលរស់នៅតំបន់មានអត្រាចាក់វ៉ាក់សាំង កូវីដ-១៩ ទាប។

យោងតាមទិន្នន័យចុងក្រោយពីសុខភាពសាធារណៈចក្រភពអង់គ្លេស (Public Health England) ឲ្យដឹងថា មនុស្សវ័យក្មេង (កូនក្មេង និងយុវវ័យ) មិនទាន់ចាក់វ៉ាក់សាំងកូវីដ ១៩ និងចាក់វ៉ាក់សាំងមិនគ្រប់ដូស (១ដូស) មានហានិភ័យខ្ពស់ពីការឆ្លងវីរុសបំប្លែង Delta ខណៈមនុស្សវ័យចំណាស់នៅតែប្រឈមមុខនឹងហានិភ័យនៃការស្លាប់ក្រោយឆ្លងវីរុសនេះ។
ចំនួនទិន្នន័យចុងក្រោយបង្អស់ពីប្រទេសអង់គ្លេសមានចំនួន ៩២.០២៩ ករណីត្រូវបានវិភាគនៅដើមខែកុម្ភៈ និងពាក់កណ្ដាលខែ មិថុនា ហើយត្រូវបានគេសន្មតថាជាវីរុសបំប្លែង Delta។ ក្នុងចំណោមករណីទាំងនោះនៅក្នុងក្រុមមនុស្សមិនចាក់វ៉ាក់សាំង ភាគច្រើនគឺស្ថិតក្នុងក្រុមមនុស្សអាយុក្រោម៥០ឆ្នាំ (៥២ ៨៤៦ ករណី) ហើយមានតែ ៩៧៦ ករណីប៉ុណ្ណោះដែលមានអាយុលើសពី៥០ឆ្នាំ។
ទោះយ៉ាងជាណាក៏ដោយ ទិន្នន័យបានបង្ហាញថាមានមនុស្សស្លាប់ចំនួន ១១៧ នាក់នៅក្នុងប្រទេសអង់គ្លេសក្រោយឆ្លងវីរុសបំប្លែង Delta ហើយភាគច្រើនជាក្រុមមនុស្សអាយុលើសពី៥០ឆ្នាំ។ មានអ្នកស្លាប់ចំនួន ៨ នាក់ក្នុងចំណោមអ្នកមានអាយុក្រោម ៥០ ឆ្នាំដែលមាន ៦ នាក់ជាបុគ្គលមិនបានចាក់វ៉ាក់សាំង ហើយ២ នាក់ទៀតចំពោះអ្នកដែលបានចាក់វ៉ាក់សាំង១ដូស។

រឿងសំខាន់បំផុតដែលយើងអាចធ្វើដើម្បីការពារខ្លួនពីវីរុសបំប្លែង Delta គឺត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស។ បន្ថែមពីលើនេះ យើងត្រូវការពារខ្លួនឯងមិនថាចាក់វ៉ាក់សាំងរួច ឬមិនទាន់ចាក់ទេ តាមគោលការណ៍ណែនាំពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាល៕
ចុចអាន៖រឿងសំខាន់មួយ ដែលគេភ័យខ្លាចបំផុត ចំពោះវីរុសបំប្លែងខ្លួន Delta
ចុចអាន៖៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


