Connect with us

សុខភាព

៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

មកទល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសកូវីដ-១៩បំប្លែងខ្លួន Delta ដែលគេរកឃើញដំបូងនៅក្នុងប្រទេស ឥណ្ឌា បានរាលដាលដល់ប្រទេស ជាង១០០ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា ក៏បានរកឃើញករណីវីរុសនេះផងដែរ ប៉ុន្តែសុទ្ធសឹងជាករណីនាំចូលពីក្រៅប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ច្បាស់ៗណាមួយថា វីរុសបំប្លែងខ្លួននេះអាចយកឈ្នះវ៉ាក់សាំងនោះទេ។

ប្រទេសនានានៅលើពិភពលោក កំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយក្តីសង្ឃឹមថា នឹងអាចយកឈ្នះវិបត្តិកូវីដបាន ប៉ុន្តែនៅតែមានមនុស្សជាច្រើនមិនទាន់ទទួលបានថ្នាំបង្ការ នៅឡើយ។

ទិន្នន័យចុងក្រោយពីសេវាសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា ក្រុមមនុស្ស៤ប្រភេទ គឺមនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស គឺងាយនឹងឆ្លងវីរុសបំប្លែងខ្លួននេះបំផុត។

ខាងក្រោមនេះជាវិធី៥យ៉ាង ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីវីរុសបំប្លែងខ្លួន Delta៖

១. ពាក់ម៉ាស់បិទជិតច្រមុះនិងមាត់ ពេលដែលអ្នកជួបជាមួយមនុស្សមកពីគ្រួសារដទៃ ជាពិសេស នៅពេលដែលអ្នកស្ថិតនៅកន្លែងមិនមានខ្យល់គ្រប់គ្រាន់ ឬកន្លែងដែលមានមនុស្សច្រើន។

២. រក្សាគម្លាត ២ម៉ែត្រ ពីមនុស្សដែលមិនមែនជាសមាជិកគ្រួសាររបស់អ្នក។

៣. លាងដៃឲ្យបានញឹកញាប់ ដោយប្រើទឹកអនាម័យ សាប៊ូ ជែល ឬអាល់កុល។

៤. ចៀសវាងកន្លែង បិទជិតដែលមានមនុស្សច្រើន ឬកន្លែងមិនមានខ្យល់គ្រប់គ្រាន់។

៥. ផ្តោតការយកចិត្តទុកដាក់លើអត្រាឆ្លងកូវីដ ក្នុងសហគមន៍ រួមទាំងអត្រាឆ្លងវីរុសបំប្លែងខ្លួន Delta ផងដែរ និងចៀសវាងទំនាក់ទំនងសង្គមដែលមិនចាំបាច់ ជាមួយអ្នកដទៃ នៅពេលអត្រាឆ្លង កើនឡើងខ្ពស់។

៥វិធីខាងលើនេះ មិនមែនសម្រាប់តែអ្នកមិនទាន់ចាក់វ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែអ្នកចាក់ហើយ ក៏ត្រូវតែអនុវត្តផងដែរ ដើម្បីទប់ស្កាត់និងកាត់បន្ថយហានិភ័យ ឆ្លងវីរុសបំប្លែងខ្លួន Delta៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hackensack Meridian Health

ចុចអាន៖ ក្រុមមនុស្ស៤ប្រភេទ ងាយរងគ្រោះបំផុត ចំពោះវីរុសបំប្លែងខ្លួនឥណ្ឌា (Delta)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ វិនាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៤៦ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥២ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម