ព័ត៌មានជាតិ
ក្រសួងសុខាភិបាលឲ្យប្រយ័ត្ន៖ អាហារកកៗក្លាសេ ក៏មានលទ្ធផលឆ្លងកូវីដ១៩ដែរ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងថា មានការសិក្សាខ្លះបង្ហាញថាវីរុសកូវីដ១៩ អាចរស់នៅអាហារកកៗ បើទោះបីជាវីរុសនេះមិនអាចបង្កើតកូនចៅក្នុងចំណីអាហារក៏ដោយ។
ក្រសួងសុខាភិបាលបានបន្តថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ១៩ពីចំណីអាហារ ឬចំណីអាហារវេចខ្ចប់ប្រសិនបើបានអនុវត្តវិធានការអនាម័យចំអិនអាហារ ឱ្យបានជាប់ជានិច្ចនោះ។

លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ អនុវត្តកូនសោរគន្លឹះ៥យ៉ាង ដើម្បីធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អសំដៅចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សោរគន្លឹះទាំង៥យ៉ាងនោះរួមមាន៖
ទី១. រក្សាអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាតឬទឹកអាកុលលាងដៃ ឬលាងដៃមុននិងក្រោយចាប់កាន់ចំណីអាហារម្ហូបអាហារកក សាច់ឬអាហារស្រស់បន្លែផ្លែឈើជាដើម និងសម្អាតជាមួយសាប៊ូនិងទឹកស្អាតឬជួតសំអាតវត្ថុនិងផ្ទៃនានាដែលសង្ស័យថាមានប្រឡាក់ឱ្យបានស្អាតជានិច្ច។
ទី២. ទុកដាក់អាហារឆៅនិងឆ្អិនឱ្យដាច់ដោយឡែកពីគ្នា។
ទី៣.ចម្អិនអាហារឲ្យបានឆ្អិនល្អជាពិសេសសាច់សត្វស្លាបស៊ុតអាហារសមុទ្រនិងអាហារដែលយកចេញពីការបង្កកចៀសវាងការចម្លងវីរុសឬមេរោគជាយថាហេតុ។
ទី៤.មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយដោយបើយើងអាចរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឱ្យនៅក្រោមសីតុណ្ហភាព៥ អង្សារទេ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកម្ដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០ អង្សាសេ។
ទី៥. ប្រើប្រាស់ទឹកនិងវត្ថុធាតុដើមដែលមានសុវត្ថិភាព។
ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យគ្រប់រូបឱ្យបន្ត ប្រុងប្រយ័ត្នខ្ពស់ការពារជានិច្ច កុំភ្លេចខ្លួនឲ្យសោះដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួន ឱ្យស្របតាមការរៀនរស់ជាមួយវត្តមានវីរុសកូវីដ១៩ តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការគ្រប់គ្រងនិងកាត់ផ្ដាច់នូវខ្សែចម្លងនូវមេរោគកូវីដ១៩ និងបន្តការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ។
ជាមួយគ្នានេះដែរ កុំទៅកាន់កន្លែងមនុស្សជួបជុំអ៊ូរអរគ្នាច្រើន កន្លែងមនុស្សនៅជិតគ្នានឹងកន្លែងដែលបិទជិតព្រោះជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុតដូចជាជួបជុំគ្នាដើម្បីទទួលទានបាយរួមគ្នាឬបង្កឲ្យមានការជួបជុំពិធីភ្ជាប់ពាក្យឬពិធីបុណ្យទានអ្វីមួយដែរនឹងកាត់បន្ថយការធ្វើដំណើរចល័តឬនៅផ្ទះប្រសិនបើមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅផ្ទះ៕
អត្ថបទសំអឿន៖
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


