KPT+
រដ្ឋបាលចំណីអាហារនិងឱសថរបស់ ថៃ ប្រាប់តិចនិកទិញអាកុលឬជែលមានគុណភាពខ្ពស់ មិនប៉ះក្លែងក្លាយ
ដោយសារតែជំងឺរាតត្បាតកូវីដកំពុងវាយលុក ឱសថការី Supattra Boonserm នៃអគ្គលេខាធិការរង របស់រដ្ឋបាលចំណីអាហារនិងឱសថ (FDA) បានផ្ដល់អនុសាសន៍ពីរបៀបទិញ ជែលនិងអាល់កុល ដើម្បីទទួលបានផលិតផលដែលមានគុណភាពខ្ពស់។

១ ពិនិត្យស្លាកសញ្ញាសំគាល់ ឈ្មោះនៃសារធាតុទាំងអស់ ដែលត្រូវបានប្រើជាគ្រឿងផ្សំ។ បរិមាណសុទ្ធ ពេលវេលាផលិត ខែផលិត និងថ្ងៃ ខែ ផុតកំណត់ ការព្រមានលេខក្នុងបង្កាន់ដៃ ។
២ អាកុលឬជែលសុទ្ធ ត្រូវបានដាក់ក្នុងធុងបិទជិត ដើម្បីការពារការហួត។ នៅពេលបើកគម្រប ក្លិននៃជាតិអាល់កុលប្រាដកជាធំក្លិន ហើយត្រជាក់ពេលដាក់លើបាតដៃ។
៣ អាកុលល្អត្រូវបានចុះបញ្ជីតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មបានត្រឹមត្រូវ និងមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់សាធារណៈ។

លើសពីនេះទៀត វាជាការសំខាន់ដែលត្រូវដឹងថា កុំដាក់អាកុលឬជែលនៅជិតកម្ដៅឬអណ្ដាតភ្លើង ព្រោះអាល់កុលងាយឆេះ។ ដើម្បីការប្រើប្រាស់មានប្រសិទ្ធភាព សូមត្រដុសដៃនិងម្រាមដៃរយៈពេល ២០ ទៅ ៣០ វិនាទី រហូតទាល់តែអាល់កុលស្ងួត។ ប្រសិនបើអ្នកមានអារម្មណ៍ថាស្បែកស្ងួត ត្រូវប្រើក្រែមមានជាតិសំណើម ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
ចុចអាន៖ធ្វើតេស្តរហ័សរកកូវីដដោយខ្លួនឯង ចុះក្នុងករណីវិជ្ជមានគួរធ្វើយ៉ាងម៉េច?
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


