Connect with us

KPT+

ប្រុងប្រយ័ត្ន ជែលឬអាល់កុលអាចគ្មានប្រសិទ្ធភាពឬហួត ខណៈប្រើក្នុងរយៈពេល ២៨ ថ្ងៃ ក្រោយបើករួច

បានផុស

នៅ

ទឹកលាងដៃគឺជារបស់ដែលមិនអាចខ្វះបានក្នុងកំឡុងពេលមានជំងឺកូវីដ ១៩ ព្រោះយើងត្រូវការយកវា​ទៅដាក់ក្នុងកាបូបជាប់ជានិច្ច។

ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​​ជែល​ឬអាកុលនៅ​ក្នុង​ដប​ដែល​យើង​បើក​គម្រប​ប្រើ​លើក​ដំបូង​រួច​ ក៏​មាន​កាល​បរិច្ឆេទ​ផុត​កំណត់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជែល​និង​អាល់កុល​ជាមួយ​នឹង​ការ​វេច​ខ្ចប់​បិទ​គម្រប ​នៅ​ពេល​ដែល​បើក​ប្រើ​រួច ​​គឺ​មាន​រយៈ​ពេល​ត្រឹម ២៨ ថ្ងៃ​ប៉ុណ្ណោះ។ ព្រោះ​កំហាប់​នឹង​ចុះ​ទាប ​ដូច្នេះ​បើ​សិន​ហួស​កំណត់​រយៈពេល​នោះ ​វា​មិន​មាន​ប្រសិទ្ធភាព ​អាច​សម្លាប់​មេរោគ​បាន​ទៀត​ទេ។

ប្រុងប្រយ័ត្ន​និង​របៀប​ប្រើ​​ជែល​លាងដៃ​កុំ​ឲ្យ​ខាត​ប្រាក់កាស

មិនថាជែលឬអាកុល ប្រសិនបើលើសពី ២៨ ថ្ងៃ​អ្នក​គួរ​តែ​ប្តូរ​ទៅ​ថ្មី។

ត្រូវ​ជ្រើសរើស​យក​ជែល​ដាក់​ក្នុង​បំពង់​ឬ​កញ្ចប់​តូច​ជំនួស​ដប​ធំ ​ឬ​ទិញ​ជែល​ក្នុង​ដបធំ​ដាច់​ដោយ​ឡែកពី​គ្នា​ក្នុង​ដប​តូច ​ដើម្បី​យក​វា​ដាក់​តាមខ្លួន ​ដូច្នេះ​ជែល​នឹង​អស់​ក្នុង​រយៈពេល ២៨ ថ្ងៃ។

ប្រសិនបើអ្នកគិតថា​មិនអាច​ប្រើ​ជែល​បាន​ទាំងស្រុងក្នុងរយៈពេល ២៨ ថ្ងៃ វាជា​ការប្រសើរ​ក្នុង​ការ​ជ្រើសរើស​កញ្ចប់​ដែលបាន​សង្កត់លើគម្របស្នប់ ឬប្តូរទៅជាថ្នាំបាញ់អាល់កុល ដែលមិនមានគម្របបើក​ដើម្បី​ឲ្យ​ជាតិអាល់កុលហួត ឬប៉ះ​ជាមួយ​ខ្យល់​ខាងក្រៅ។

កុំទុកជែលអាល់កុលនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ ឬ​កម្ដៅ​ខ្ពស់ នេះ​អាច​ធ្វើ​ឲ្យ​ជាតិ​អាល់កុល​កាន់​តែ​យ៉ាប់យ៉ឺន​រហូត​ដល់​មិនអាចសម្លាប់​មេរោគ​បាន។

នៅ​ពេល​បញ្ចប់​ការ​លាប​ជែល​ឬអាល់កុល​នៅ​លើ​ដៃ​របស់​អ្នក គួរ​រង់ចាំ​ឲ្យ​ជែល​ស្ងួត​សិន។ វីរុស​នឹង​ស្លាប់​ទាំង​ស្រុង ប្រសិនបើវាស្ងួត។

ប្រើ​ជែល​ឬ​អាល់កុល​ដែល​មាន​កំហាប់ ៧០ភាគរយ ឬ​ច្រើន​ជាង​នេះ។ កត់​សំគាល់​ផ្នែក​ម្ខាង​នៃ​កញ្ចប់។

គ្រឿងផ្សំនៅក្នុងជែលអាល់កុលត្រូវតែជា“ អាល់កុល​អេទីល” តែ​ប៉ុណ្ណោះ​ សូមប្រយ័ត្ន​ជែល​ក្លែងក្លាយ​ដែលនាំមក “ អាល់កុលមេទីល​” ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿងផ្សំ។ ព្រោះ​វា​ជា​សារធាតុ​ដែល​មាន​ជាតិ​ពុល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​រាងកាយ។ វា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ក្នុង​ការ​ប្រើ៕

ប្រែសម្រួល ៖ សាងស្រីល័ក្ខ

ចុចអាន៖កំហុស​ឆ្គង​មួយ​ចំនួន​នៃ​ការ​ប្រើ​ជែល​លាង​សំអាត​ដៃ​ខុស ​ជា​ពិសេស​ក្នុង​អំឡុង​កូវីដ

ចុចអាន៖រដ្ឋបាលចំណីអាហារនិងឱសថរបស់ ថៃ ប្រាប់តិចនិកទិញអាកុលឬជែលមានគុណភាពខ្ពស់ មិនប៉ះក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម