ព័ត៌មានជាតិ
ព្រះបដិមាបរិនិពា្វនបិតមាសសុទ្ធមានដំបូងគេ ក្នុងវត្តដំណាក់
ថ្មីៗនេះនៅក្នុងវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបបានកសាងព្រះបដិមាបរិនិពា្វនបិតមាសសុទ្ធយ៉ាងល្អឯកជាទីទាក់ទាញពុទ្ធបរិស័ទចំណុះជើងវត្ត។

លោកគ្រូ ធម្មាចារ្យ កែវ វិមុត្ត ដែលជាអ្នកផ្តួចផ្តើមកសាងព្រះបដិមាបរិនិពា្វនបិតមាសនេះលើកពីគោលបំណង ដើម្បីទុកជាការគោរពបូជា និងជាការរំលឹកដឹងគុណព្រះអង្គចូលបរិនិពា្វន្ត។
គម្រោងនៃការកសាងសម្មិទ្ធផលក្នុងវត្តដំណាក់មានចំនួនបី គឺរូបដំរីបាលិលេយ្យបិតមាស ព្រះបដិមាបរិនិព្វានបិតមាសសុទ្ធដែលធ្វើបានសម្រេចរួចហើយ និងបន្តធ្វើពិដានពីស្ពាន់បិតមាសជាកងចក្រផ្កាឈូកចំនួន១០៨ទៀត។

លោកគ្រូ ធម្មាចារ្យ បន្តទៀតថា ទោះជាមិនបានឃើញព្រះពុទ្ធអង្គចូលនិព្វានមានលោមពណ៌ស្រស់ស្អាតម្តង នឹងនៅពេលព្រះអង្គចូលបរិនិពានម្តងទៀតមានលោមពណ៌ស្រស់ស្អាត តែបើបានមកឃើញព្រះបដិមាបរិនិព្វានបិតមាសក្នុងវត្តដំណាក់ពិតជាភ្ញាក់ផ្អើល ពេលឃើញព្រះវរកាយមានពន្លឺស្អាតពីរពណ៌។


លោកគ្រូ ធម្មាចារ្យ បញ្ជាក់ទៀតថា ក្នុងគម្រោងក្នុងការកសាងព្រះបដិមាបរិនិព្វានបិតមាស ដំរីបាលិលេយ្យបិតមាស ពិដានកុដិបិតមាសជាកងចក្រផ្កាឈូក១០៨ ជាការកើតចេញពីសទ្ធាជ្រះថ្លាពុទ្ធបរិស័ទជិតឆ្ងាយនិងក្រៅប្រទេសផងដែរ៕
អត្ថបទ៖ កញ្ញា វ៉ាត.
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


