Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​អនុម័ត​ជា​ផ្លូវ​ការ​ថ្នាំ​ផលិត​ពីស្មៅ​ប្រមាត់​មនុស្សដើម្បី​ព្យាបាល​អ្នកជំងឺកូវីដ

បានផុស

នៅ

កាលពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ គណៈ​រដ្ឋ​មន្ត្រី​ថៃ​បាន​អនុម័ត​ជា​ផ្លូវ​ការចំពោះ​​ថ្នាំ​​ផលិត​ពី​ស្មៅ​ប្រមាត់​មនុស្ស​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ បន្ទាប់​ពី​នាយកដ្ឋាន​កែ​​ប្រែ​បាន​រាយការណ៍​ពី​​ជោគជ័យ​ដែល​បាន​ព្យាបាល​ទណ្ឌិត​ឆ្លង​កូវីដ-១៩នៅក្នុង​ពន្ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​រង​របស់​រដ្ឋាភិបាល លោក​ស្រី Rachada Dhnadirek បាន​ឲ្យ​ដឹង​ថា ស្មៅ​ប្រមាត់​មនុស្ស​មាន​ផ្ទុក​ ​សារធាតុ​ដែល​អាច​ការពារ​កោសិកា​ពី​វីរុស និង​កាត់​បន្ថយ​កម្រិត​គុណរបស់​វា​បាន។

លោក​ស្រី​បន្ត​ឲ្យ​ដឹង​ថា នាយករដ្ឋាន​កែ​ប្រែ​បានយក​ទៅ​ព្យាបាល​ទណ្ឌិតប្រហែល​ជា​១១៨០០​នាក់​​ដែល​ឆ្លង​កូវីដ-១៩​ និងបាន​​ជា​សះ​ស្បើយ​រហូត​ដល់​៩៩.០២​%។

អ្នក​នាំ​ពាក្យ​បញ្ជាក់​ថា យោង​តាម​ក្រសួង​អប់រំ​ វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្ត​ជាន់​ខ្ពស់​បានឲ្យ​ដឹងថា អ្នក​ជំងឺ​គួរ​ប្រើ​ឱសថ​ផលិត​ពី​ស្មៅ​ប្រមាត់​មនុស្ស​ទម្ងន់​១៨០​មីលីក្រាម​​ក្នុង​មួយ​ថ្ងៃ​ ឬ​៦០​មីលីក្រាម​ក្នុង​មួយ​ពេល​ដែល​បី​ពេល​ក្នុង​មួយ​ថ្ងៃ។

នាយកដ្ឋាន​កែប្រែ មានគម្រោង​ផលិតឱសថ​បុរាណ​ប្រហែល ៥០ លាន​គ្រាប់​ ក្នុង​រយៈ​ពេល​៤​ ខែ​ខាង​មុខ ដោយ​មាន​​គោលដៅចេញ​វេជ្ជបញ្ជា​ដល់​ប្រហែល​ ៥០ ភាគ​រយ​នៃ​ចំនួន​អ្នក​ជាប់ពន្ធនាគារ។

ដោយសារតែគុណប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ ស្មៅប្រមាត់មនុស្ស បានក្លាយជាដំណាំរកប្រាក់ចំណូល ដែល​ឥឡូវ​នេះ​មាន​តម្រូវ​ការ​ខ្ពស់​ក្នុងវិស័យ​នាំចេញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម