Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែក ក្បែរសាលារៀននៅថៃ របួសប៉ូលិស ២នាក់ ចំណែក កូនសិស្ស ភ័យឆោឡោ 

បានផុស

នៅ

អំពើហិង្សា នៅតែបន្តញាំញីភាគខាងត្បូងប្រទេសថៃ ដោយកើតការវាយប្រហារជាបន្តបន្ទាប់ ហើយចុងក្រោយនេះ ក៏មានការបំផ្ទុះគ្រាប់បែកទៀត នៅក្បែរសាលារៀនមួយ ធ្វើឲ្យសិស្សភ័យឆោឡោ និងបណ្តាលឲ្យប៉ូលិស ២នាក់ ព្រមទាំងជនស៊ីវិល ម្នាក់ រងរបួស។

(រូប៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ គ្រាប់បែកតាមចិញ្ចើមផ្លូវ បានផ្ទុះក្បែរសាលារៀន ក្នុងស្រុក Raman នៃខេត្ត Yala វាយប្រហាររថយន្តប៉ូលិស ធ្វើឲ្យក្រឡាប់ ប៉ុន្តែមិនមានមនុស្សស្លាប់ឡើយ។

ហេតុការណ៍នេះកើតឡើង នៅម៉ោង ៨:៣៥នាទីព្រឹក នៅពេលរថយន្តធ្វើដំណើរឆ្លងកាត់សាលាមួយ ក្នុងបេសកកម្ម ការពារគ្រូបង្រៀនក្នុងតំបន់ មានហានិភ័យ។

(រូប៖ ភូមិភាគ៤ថៃ)

សំឡេងផ្ទុះយ៉ាងទ្រហឹង ធ្វើឲ្យក្មេងៗភិតភ័យ និងឆោឡោ ហើយបុគ្គលិកសាលារៀន បាននាំពួកគេ ទៅកាន់បន្ទប់សុវត្ថិភាព ព្រោះតែមានហានិភ័យខ្លាំងពេក។

សូមជម្រាបថា ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla។ 

ជម្លោះនេះ អូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។ 

យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម