ព័ត៌មានអន្ដរជាតិ
ជិត១០ឆ្នាំ ទើបដឹង? ប៉ាតេ និងប្រហិតគ្មានអនាម័យ ៣០តោនក្នុងមួយខែៗ ចែកចាយពេញស្រុកថៃ
សុវត្ថិភាពចំណីអាហារ នៅតែជាបញ្ហាប្រឈមដ៏ធំមួយក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីនៃគណៈកម្មាធិការអាហារ និងឱសថ (FDA) បានបើកប្រតិបត្តិការបង្ក្រាបសង្វាក់ផលិតកម្មចំណីអាហារខុសច្បាប់ដ៏ធំមួយកន្លែង នៅក្នុងស្រុក Lam Luk Ka ខេត្ត Pathum Thani។

សារព័ត៌មាន Khaosod បានចុះផ្សាយនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ថា ការឆ្មក់ឆែកឆេរ បានលាតត្រដាងពីការលួចលាក់ផលិតសាច់ប៉ាតេជ្រូក សាច់ប៉ាតេមាន់ និងប្រហិតគ្រប់ប្រភេទ នៅក្នុងទីតាំងដែលគ្មានអនាម័យ គ្មានស្តង់ដារបច្ចេកទេស និងគ្មានការអនុញ្ញាតស្របច្បាប់ពីខាងក្រសួងសុខាភិបាលថៃឡើយ។
នៅក្នុងសម្បុកផលិតកម្មខុសច្បាប់នោះ មន្ត្រីជំនាញបានរកឃើញទំនិញក្លែងបន្លំ ដែលត្រៀមនឹងចែកចាយទៅលើទីផ្សារសរុបជាង ១០ ០០០កញ្ចប់ ដែលគ្របដណ្តប់លើស្លាកសញ្ញា និងយីហោខុសៗគ្នារហូតដល់ទៅជាង ២០មុខ។ អ្វីដែលគួរឱ្យបារម្ភគឺ ទំនិញទាំងអស់នោះត្រូវបានរកឃើញថា មានការប្រើប្រាស់លេខបញ្ជិកា FDA ក្លែងក្លាយ ខ្លះប្រើប្រាស់លេខបញ្ជិកា ដែលត្រូវបានលុបចោល និងខ្លះទៀតគ្មានការចុះបញ្ជីទាល់តែសោះ ដើម្បីបន្លំភ្នែកអ្នកប្រើប្រាស់ថាជាទំនិញមានស្តង់ដារ។ វត្ថុតាង ដែលរួមមាន គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមសាច់ដែលគ្មានប្រភពបញ្ជាក់ច្បាស់លាស់ សរុបជាទឹកប្រាក់ជាង ៧លានបាត ត្រូវបានដកហូតជាបណ្តោះអាសន្ន។ តាមការពិនិត្យបន្ថែម បានបង្ហាញថា រោងចក្រនេះធ្លាប់មានអាជ្ញាបណ្ណផលិតចំណីអាហារពិតប្រាកដមែន ប៉ុន្តែវាបានហួសសុពលភាពតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មកម៉្លេះ ប៉ុន្តែនៅតែបន្តដំណើរការ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុខភាពសាធារណៈ។
ផ្អែកតាមការសាកសួរ ម្ចាស់អាជីវកម្ម បានសារភាពថា រោងចក្រនេះបានដំណើរការលួចលាក់ផលិតអាហារគ្មានស្តង់ដារបែបនេះ អស់រយៈពេលជិត ១០ឆ្នាំមកហើយ។ ក្នុងមួយខែៗ ពួកគេបានកែច្នៃសាច់មិនច្បាស់លាស់ទាំងនោះ ចេញជាផលិតផលប្រហិត និងសាច់ប៉ាតេប្រមាណ ៣០តោន ដើម្បីបន្តចែកចាយទៅកាន់តំណាងចែកចាយនៅទូទាំងប្រទេសថៃ ដោយរកចំណូលបានប្រហែល ៣លានបាតក្នុងមួយខែ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបញ្ជូនគំរូអាហារទាំងនោះទៅពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ សារធាតុរក្សាទុកបានយូរហួសកម្រិត និងមេរោគបង្កជំងឺ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ៕



ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


