ព័ត៌មានជាតិ
យុវជន៣នាក់ ជាប់អន្ទាក់សមត្ថកិច្ច ក្រោយ លួចកាច់កម៉ូតូមួយគ្រឿង យកមកលាក់ទុក
យុវជនទំនើង៣នាក់ ដែលលួចកាច់កម៉ូតូមួយគ្រឿងពីស្រុកកំពង់លែង យកមកលាក់ទុកនៅស្រុកជលគិរី ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកោះថ្កូវឃាត់ខ្លួន។

សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង០០នាទីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមាត់ស្ទឹងសំរោងសែន ក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង។ ម្ចាស់ម៉ូតូជាជនរងគ្រោះត្រូវចោរលួចយកម៉ូតូ ឈ្មោះ ម៉ាន ម៉ាច ភេទប្រុស អាយុ២៧ឆ្នាំ រស់ភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកោះថ្កូវបានឲ្យដឹង នៅព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២១ នេះថា ករណីលួចខាងលើនេះ បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ទី១.ឈ្មោះ គង់ ភាស់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី, ទី២.ឈ្មោះ រ៉ុន ចំរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំរ ស់នៅភូមិសំរោងសែន ឃុំសំរោង សែនស្រុកកំពង់លែង និងទី៣.ឈ្មោះ ឆឺយ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសំរោងសែន ឃុំសំរោងសែនស្រុកកំលែង ។
ចំណែកម៉ូតូដែលត្រូវក្រុមចោរលួចនោះម៉ាកហុងដាទ្រីម ពណ៌ខ្មៅគ្មានខោអាវទេ ពាក់ស្លាកលេខកំពង់ឆ្នាំង1B.5757 ម្ចាស់រវល់ចុះទៅដាក់លាន់អន្ទង់ ហើយបានចត់ម៉ូតូទុកនៅមាត់ស្ទឹងកន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យទាំង៣នាក់ខាងលើ លួចជិះយកមកផ្ទះរបស់ជនសង្ស័យឈ្មោះ គង់ ភាស់ នៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជារពីលោកវរសេនីយ៍ឯក ពេជ្រ សុខឿ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលកោះថ្កូវចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ កសាងសំណុំរឿងតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ១គ្រឿង មានភិនភាគដូចខាងលើយកមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ រង់ចាំប្រគល់ឲ្យមន្ត្រីជំនាញនគរបាលស្រុកកំពង់លែងយកប្រគល់ឲ្យម្ចាស់គាត់វិញ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


