ព័ត៌មានជាតិ
ឆ្មក់បង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនមនុស្ស៩នាក់
ទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ១កន្លែង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញឆ្មក់ចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន០៩នាក់។

ប្រតិបត្តិការចុះបង្ក្រាបនោះដឹកនាំ បញ្ជាផ្ទាល់ដោយលោកសុខ ពេញវុធ អភិបាលនៃគណៈភិបាលខណ្ឌដូនពេញកាលពីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នៅទីតាំង ដែលលបលួចបើកដំណើរកា ល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ សំណាង កាហ្វេ ដែលមានទីតាំង១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតវត្ថុតាង រួមមាន: ទូរទស្សន៍ចំនួន០៣គ្រឿង កុំព្យូទ័រ០១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់ស្រី០៣នាក់ បញ្ជូនទៅអធិការនគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។


កម្លាំងអាជ្ញាធរដែលបានចុះមកឆ្មក់ចាប់នោះបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋជិតខាងថា នៅទីតាំងនេះបានប្រមូលមនុស្សចូលផឹកកាហ្វេនឹងចាក់ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងគឃ្លើន គ្មានខ្លាចការហាមឃាត់ជួបជុំខុសបម្រាមផងនោះ ក៏អភិបាលខណ្ឌដូនពេញបញ្ជាឲ្យចាប់បង្ក្រាបតែម្តង៕


អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី