KPT+
ទាំងនេះជារោគសញ្ញាស្ត្រេសខ្លាំងក្នុងអំឡុងវិបត្តិកូវីដ ដែលគួររកដំណោះស្រាយភ្លាមៗ
ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍បានធ្វើឲ្យមានផលប៉ះពាល់លើសុខភាពសាធារណៈ ថែមទាំងបង្កសម្ពាធផ្លូវចិត្តលើបុគ្គលទូទៅផងដែរ។
នៅអំឡុងពេលនេះ មិនថាអ្នកណាជាអ្នកណាងាយទទួលផលប៉ះពាល់ផ្នែកអារម្មណ៍ និងផ្លូវចិត្ត ដោយនាំឱ្យឆាប់ព្រួយបារម្ភ ឆាប់តក់ស្លុត ខ្វល់ខ្វាយច្រើន ជាពិសេសរឿងដែលមិនទាន់កើតឡើង។ ជាធម្មតាអ្នកដែលតានតឹងហួសប្រមាណបណ្ដាលមកពីវិបត្តិកូវីដ-១៩ អាចបញ្ចេញអាការមួយចំនួនរួមមាន អារម្មណ៍ឡេះឡះ ញ័រទ្រូង ឈឺក្បាល នៅមិនសុខ គេងមិនលក់ ឬគេងឆាប់ភ្ញាក់ និងឈឺក្រពះ។ល។

ទោះយ៉ាងណា ការព្រួយបារម្ភទាំងនេះគ្រាន់តែជាប្រតិកម្មរបស់មនុស្សទល់នឹងហេតុការណ៍ដែលគួរឲ្យភ័យរន្ធត់មួយរយៈប៉ុណ្ណោះ វាមិនអាចប៉ះពាល់ផ្លូវអារម្មណ៍បានរហូតនោះទេ ហើយយើងអាចការពារបានដោយ៖
-ហាត់ប្រាណ និងញ៉ាំអាហារល្អចំពោះសុខភាព
-គេងគ្រប់គ្រាន់ និងទៀងពេល
-កុំអានព័ត៌មានកូវីដ-១៩ ច្រើនពេក
-បង្កើតភាពរីករាយក្នុងគ្រួសារ
-បន្តទំនាក់ទំនងជាមួយអ្នកដទៃតាមបណ្ដាញសង្គម

-ការយកចិត្តទុកដាក់ទៅលើរឿងដែលអាចគ្រប់គ្រងបាន រៀនសម្របតាមស្ថានការណ៍ ហើយបើអាចឆ្លៀតសមាធិ ៥-១០ រាល់ថ្ងៃកាន់ជួយផ្លួវចិត្តបានល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន
ចុចអាន៖ WHO ព្រមានពីផលប៉ះពាល់យូរអង្វែងនៃកូវីដ-១៩ ចំពោះសុខភាពផ្លូវចិត្ត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


