សុខភាព
ក្មេងចេញអាការពីរនេះត្រង់កន្លែងចាក់វ៉ាក់សាំង ហាមលាបប្រេងកូឡា ស្អំទឹកកក ឬទឹកក្ដៅឱ្យសោះ
មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) ទូន្មានឪពុកម្ដាយដែលបានយកកូនទៅទទួលវ៉ាក់សាំង ក្រោយត្រឡប់មកផ្ទះវិញ បើឃើញកន្លែងចាក់មានអាការមិនប្រក្រតីត្រូវពិនិត្យឱ្យច្បាស់ និងចៀសវាងធ្វើអីតាមអារម្មណ៍ភិតភ័យ។

ជាទូទៅ ក្រោយចាក់វ៉ាក់សាំងរួច ក្មេងៗអាចបង្ហាញផលរំខានខ្លះៗ មិនខុសពីមនុស្សពេញវ័យនោះទេ ដែលវាជាសញ្ញាធម្មតាបញ្ជាក់ថា រាងកាយរបស់ពួកគេកំពុងបង្កើតអង់ទីគ័រការពារមេរោគ។
រាល់អាការក្រោយចាក់វ៉ាក់សាំងដូចជា ឈឺចាប់ត្រង់កន្លែងចាក់ ឡើងក្រហម ឬហើម អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ព្រឺសម្បុរ ក្ដៅខ្លួន ឬចង្អោរ។ល។ មិនបង្កគ្រោះថ្នាក់ឡើយ ហើយវានឹងបាត់ទៅវិញដោយឯកឯងរវាងពីរបីថ្ងៃបន្ទាប់មក។

យ៉ាងណាមិញ CDC អាមេរិក ព្រមានឪពុកម្ដាយគួរយកចិត្តទុកដាក់ឱ្យមែនទែន ប្រសិនបើក្នុងករណីកន្លែងចាក់វ៉ាក់សាំងកូនឡើងរឹង ឬកន្ទួលដូចពងបែក មិនត្រូវយកប្រេងកូឡាលាប ស្អំទឹកកក ទឹកក្ដៅ ឬច្របាច់វាទេ ត្រូវប្រញាប់យកកូនទៅពេទ្យ។ ជាពិសេសមិនត្រូវផ្ដល់ថ្នាំឱ្យកូនលេបផ្ដេសផ្ដាសដាច់ខាត ចៀសវាងគ្រោះថ្នាក់ ពិបាកស្មានដឹង។
គួររំឭកថា ការផ្ដល់វ៉ាក់សាំងកូវីដ-១៩ដល់កុមារ និងពួកជំទង់ ជាមួយជំហានមួយដើម្បីការពារសុខភាពមនុស្សវ័យក្មេងពីការឆ្លងវីរុសកូវីដ-១៩ ព្រមទាំងឆាប់បានត្រឡប់ទៅរកការបើកសាលាឡើងវិញ។
ចំណែកការចាក់វ៉ាក់សាំងជូនកុមារនិងជំទង់នៅកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការជិតមួយសប្ដាហ៍មកហើយ រីឯឪពុកម្ដាយក៏បាននាំកូនៗទៅទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងផុសផុលផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Delta កំពុងវាយលុកក្នុងសហគមន៍កាន់តែច្រើន ពុកម៉ែគួរប្រញាប់បញ្ជូនកូនទៅចាក់វ៉ាក់សាំងឲ្យទាន់សភាពការណ៍
ចុចអាន ខណៈក្មេងៗជិតទទួលវ៉ាក់សាំងកូវីដ ឪពុកម្ដាយត្រូវណែនាំកូនឲ្យអនុវត្តវិធានការទាំងនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


