KPT+
ចំណុចសំខាន់ៗ ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦-១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac
ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារតូចៗ គឺត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមបើកនៅឯវិមានសន្តិភាព នៅថ្ងៃសុក្រសប្តាហ៍នេះ ដូចដែលចាក់ឲ្យកុមារ និងយុវវ័យកាលពីពេលមុន។

ស្របការលើកឡើងរបស់សម្ដេច ឪពុកម្ដាយគ្រប់គ្នាគួរតែដឹងមុនខ្លះៗ ពីរបៀបរបបនិងត្រូវណែនាំកូនតូចៗ មុននិងក្រោយចាក់វ៉ាក់សាំងកូវីដ។
មុនចាក់វ៉ាក់សាំងកុមារត្រូវ៖
–ត្រូវដឹងថា វ៉ាក់សាំងដែលក្មេងអាយុពី ៦ ទៅ ១២ ឆ្នាំចាក់ គឺជាវ៉ាក់សាំងរបស់ប្រទេសចិន ប្រភេទ Sinovac ។
– រយៈពេលត្រូវចាក់ បន្ទាប់ពីចាក់ដូសទីមួយ ត្រូវរង់ចាំរយៈពេល ២១ ថ្ងៃ ទើបអាចចាក់ដូសទីពីរបានចំណែកដូសទី ៣ អាចពី ៦ ទៅ ៨ ខែ។
-មុនទៅដល់កន្លែងចាក់ ប្រាប់កូនមុនឲ្យហើយ រឿងរក្សាគំលាតពីក្មេងៗដទៃ ជាពិសេសរឿងអនាម័យ ហើយចៀសវាងប៉ះដៃទ្វារ និងរបស់ដែលមិនទាន់បាញ់អាកុល និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យជានិច្ច។
– ដាក់ទឹកអាកុលឬជែលលាងដៃ ក្នុងកាតាបតូចមួយឲ្យកូនស្ពាយជាប់ ហើយឲ្យកូនពាក់ម៉ាសជាប់ជានិច្ច។ បើសិនកូនបានប៉ះឬអង្គុយកៅអី ត្រូវបង្រៀនគេឲ្យទម្លាប់បាញ់អាកុលគ្រប់កន្លែងគេអង្គុយ ( ប្រការនេះ ត្រូវមើលកូនឲ្យជាប់ក្រសែភ្នែក និងផ្ដល់កម្លាំងចិត្តឲ្យកូនរឹងមាំ ) ។
– ឲ្យកូនតូចៗរបស់យើងត្រៀមខ្លួនទុកមុន និងកុំភ័យ ហើយត្រូវជួយលើកទឹកចិត្តគាំទ្រដល់កូន ក្នុងពេលទទួលថ្នាំបង្ការនេះ។ ជាពិសេសត្រូវពន្យល់កូនថា វ៉ាក់សាំងប្រឆាំងកូវីដ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវិតកូន ( ពន្យល់កូនដោយរូបភាពសប្បាយៗ កុំតឹងតែងដាក់កូន )។
– បង្រៀនកូនឲ្យប្រាប់ពេទ្យតាមត្រង់ នូវបញ្ហាសុខភាពបច្ចុប្បន្ន ឬសូម្បីតែបញ្ហាសុខភាពដែលមានស្រាប់ឬឪពុកម្ដាយ ត្រូវប្រាប់គ្រូពេទ្យមុន នូវបញ្ហាកូន ប្រសិនបើកូនមានអាឡ័កស៊ីទៅនឹងថ្នាំណាមួយ។
ក្រោយចាក់វ៉ាក់សាំងរួច ពុកម៉ែគួរឧស្សាហ៍សង្កេតមើលកូនជានិច្ច ដោយសារក្មេងមិនអាចដឹងពីរោគសញ្ញាដែលកើតឡើង លើរាងកាយខ្លួនគេនោះទេ។
– ពន្យល់ប្រាប់កូនថា ការចាក់ថ្នាំនឹងកន្ត្រាក់ ឈឺសាច់ដុំបន្តិច ឬហើមដៃត្រង់កន្លែងចាក់ ហត់ អស់កម្លាំង ឈឺក្បាល ក្ដៅខ្លួន និងក្អួតចង្អោរ ហើយការឈឺចាប់មិនមានរយៈពេលយូរទេ។ អាការនេះគ្រាន់តែជាប្រតិកម្មពីវ៉ាក់សាំង វាកំពុងបង្កើតភាពស៊ាំដល់រាងកាយកូន។ ប្រាប់បន្ថែមទៀតថា ផលប៉ះពាល់ដែលអាចកើតមានចំពោះកុមារ គឺដូចគ្នានឹងមនុស្សពេញវ័យដែរ ។
ប្រសិនបើអាការក្រោយចាក់រួចមិនព្រមបាត់ គួរពិគ្រោះជាមួយគ្រូពេទ្យសិន មិនត្រូវប្រើថ្នាំលើកុមារតូចៗដោយចិត្តឯងឡើយ។

ត្រូវចងចាំថា វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយ ដើម្បីការពារការរីករាលដាលនៃជំងឺ ដែលគំរាមកំហែងដល់អាយុជីវិត ក្នុងចំណោមកុមារនិងមនុស្សពេញវ័យ។ ការចាក់ថ្នាំបង្ការធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់ក្មេងកាន់តែរឹងមាំ និងផលិតអង្គទីគ័រដែលការពារពួកគេ ពីជំងឺដែលអាចសម្លាប់មនុស្សបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នេះ ផលរំខានពីវ៉ាក់សាំង Sinovac លើក្មេងអាយុ ៦ ទៅ ១២ ឆ្នាំ ពុកម៉ែត្រូវដឹង និងត្រៀមខ្លួន
ចុចអាន៖មកដឹង អ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


