ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ចោទវ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យខ្លួនបាក់ទឹកចិត្ត បានបើកការបាញ់ប្រហារដ៏សាហាវក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក
បុរសម្នាក់ដែលជឿថាវ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យគាត់បាក់ទឹកចិត្ត និងចង់ធ្វើអត្តឃាតបានបើកការបាញ់ប្រហារដ៏សាហាវនៅខាងក្រៅ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក(CDC) នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃសុក្រ សម្លាប់មន្ត្រីប៉ូលិសម្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែសីហារ។

អ្នកបាញ់ប្រហារឈ្មោះ Patrick Joseph White អាយុ ៣០ ឆ្នាំបានព្យាយាមចូលទៅក្នុង CDC ប៉ុន្តែត្រូវបានរារាំងដោយសន្តិសុខ។ បន្ទាប់មកគាត់បានទៅឱសថស្ថាននៅតាមផ្លូវ ហើយចាប់ផ្តើមបាញ់ប្រហារជាង១៨០គ្រាប់និង បំបែកបង្អួចរបស់CDCអស់១៥០។ ប៉ូលិសម្នាក់ឈ្មោះ David Rose អាយុ ៣៣ ឆ្នាំត្រូវបានសម្លាប់នៅពេលព្យាយាមរារាំងWhite ។ ក្រោយមក White ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងអគារក្បែរនោះ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាគាត់បាញ់ខ្លួនឯង ឬត្រូវបានសម្លាប់ដោយប៉ូលិសនោះទេ។
បើតាមឪពុក និងអ្នកជិតខាងរបស់ White បាននិយាយថា គាត់ឈ្លក់វង្វេងនឹងគំនិតដែលថា វ៉ាក់សាំងមានគ្រោះថ្នាក់ និងមានការខកចិត្តចំពោះការស្លាប់របស់ឆ្កែរបស់គាត់ ប៉ុន្តែគ្មាននរណាម្នាក់រំពឹងនឹងក្លាយទៅជាហិង្សាបែបនេះនោះទេ។

CDC បាននិយាយថា ការបាញ់ប្រហារនេះមិនមែនជារឿងចៃដន្យទេ ហើយបានស្តីបន្ទោសព័ត៌មានមិនពិតអំពីវ៉ាក់សាំងដែលបង្កើតការស្អប់ខ្ពើមចំពោះអ្នកវិទ្យាសាស្ត្រ។ ពួកគេបានអំពាវនាវឱ្យមេដឹកនាំសហព័ន្ធនិយាយប្រឆាំងនឹងការអះអាងមិនពិត និងធ្វើឱ្យបរិវេណរបស់ CDC កាន់តែមានសុវត្ថិភាព។
គួរបញ្ជាក់ថាក្នុងអំឡុងពេលនៃការបាញ់ប្រហារនេះ បុគ្គលិកមួយចំនួន និងកុមារចំនួន ៩០ នាក់នៅមណ្ឌលថែទាំកុមាររបស់ CDC ត្រូវបានចាក់សោរនៅខាងក្នុងអស់រយៈពេលជាច្រើនម៉ោងដើម្បីសុវត្ថិភាព។ សហជីពបានណែនាំឲ្យ និយោជិតមិនគួរធ្វើការក្បែរកន្លែងខូចខាតដោយគ្រាប់កាំភ្លើងឡើយ រហូតដល់ការជួសជុល និងការពិនិត្យសុវត្ថិភាពត្រូវរួចរាល់ ខណៈការស៉ើបលើករណីនេះនឹងប្រើរយៈពេលយូរ បើតាមប៉ូលិស៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ២៣ ម៉ោង agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


