ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងរកឃើញថា អ្នកចាក់វ៉ាក់សាំងកូវីដ មានហានិភ័យកើតជំងឺមហារីក ៦ប្រភេទ
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូងបានរកឃើញថា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានហានិភ័យកើតជំងឺមហារីកចំនួន៦ប្រភេទ ជាពិសេសមនុស្សពេញវ័យ។

ការសិក្សានេះគឺធ្វើឡើងដោយសេវាធានារ៉ាប់រងសុខភាពជាតិកូរ៉េខាងត្បូង លើមនុស្សពេញវ័យ ៨.៤លាននាក់ ចន្លោះឆ្នាំ២០២១ដល់២០២៣ ហើយលទ្ធផលត្រូវយកទៅផ្សាយដោយគេហទំព័រ Daily Mail កាលពីថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥។
ក្នុងការសិក្សានោះ អ្នកវិទ្យាសាស្រ្តបានប្រៀបធៀបរវាងអ្នកមិនចាក់វ៉ាក់សាំងនិងអ្នកចាក់វ៉ាក់សាំងបានមួយឆ្នាំ ហើយរកឃើញថា អ្នកចាក់វ៉ាក់សាំង មានការកើនឡើងនូវហានិភ័យកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ក្រពះ ពោះវៀនធំ សួត សុដន់ និងក្រពេញប្រូស្តាត។
ពួកគេរកឃើញថា ក្រោយមួយឆ្នាំកន្លងផុត អ្នកចាក់វ៉ាក់សាំងកូវីដយ៉ាងតិចមួយដូស គឺមានហានិភ័យកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកើនឡើង៣៥% និងមហារីកក្រពះ ៣៤%។

ហានិភ័យនេះបានកើនឡើងដល់ ៥៣%សម្រាប់ជំងឺមហារីកសួត និង៦៨%សម្រាប់ក្រពេញប្រូស្តាត។ ទន្ទឹមនោះ ជំងឺមហារីកសុដន់មានហានិភ័យកើនឡើង២០% និងពោះវៀនធំ២៨%។
ទោះយ៉ាងណា ក៏មានការជំទាស់ដែរ ដោយអ្នកជំនាញជាច្រើននៅលើពិភពលោក បានចេញមុខច្រានចោលលទ្ធផលនេះថា គ្មានមូលដ្ឋាន។
ក្រុមអ្នកវិទ្យាសាស្ត្របាននាំគ្នាបដិសេធថា គ្មានព័ស្តុតាងច្បាស់លាស់និងយកជាការបានឡើយដែលថា វ៉ាក់សាំងកូវីដ មានពាក់ព័ន្ធនឹងការកកើតជំងឺមហារីកនៅក្នុងខ្លួនអ្នកចាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


