Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​កោះកុង ចាក់វ៉ាក់សាំង​ដូស​ជំរុញ​បង្ការ​ការពារ​ជំងឺកូវី១៩បំប្លែងថ្មី

បានផុស

នៅ

កោះកុង ៖ ថ្នាក់ដឹកនាំ អភិបាលស្តីទី អភិបាលរងខេត្ត គ្រួសារថ្នាក់ដឹកនាំខេត្ត និង​មន្រ្តីរាជការបម្រើការងារនៅរដ្ឋបាលខេត្តកោះកុង បាន​បន្ត​ចូល​រួម​ចាក់វ៉ាក់សាំងដូសជំរុញបង្ការការពារឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទ អូមីក្រុង (JN.1)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសកូវីដ-១៩ អូមីក្រុងបំប្លែងថ្មី ជេអិន១ (JN.1) ជាប្រភេទវីរុសដែលឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តកោះកុង កំពុង​បង្កើនការប្រុងប្រយ័ត្នអំពីអត្រាឆ្លងរីករាលដាលជាថ្មី។

នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង ឱ្យដឹងថា តប​នឹង​ការ​អំពាវនាវរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ទើប​មាន​ការចូលរួមយុទ្ធការចាក់វ៉ាក់សាំងដូសជំរុញថ្មីបន្ថែមដល់ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការប្រមាណ៦០នាក់ នៅសាលាខេត្ត ដោយជាការស្មោះចិត្តធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋចូលរួមអនុវត្ត។

លោកនាយករងរដ្ឋបាលសាលាខេត្ត បានបន្ថែមទៀតថា គិតចាប់តាំងពីម៉ោង២រសៀលដល់ម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែឧសភា មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការសរុបជាង៦០នាក់ បានទទួលថ្នាំវ៉ាក់សាំងដូសជំរុញ។ ចំពោះថ្នាក់ដឹកនាំ ឬមន្រ្តីរាជការ ដែលមានការខកខានមិនទាន់ចាក់វ៉ាក់សាំង ព្រោះតែមានបេសកម្មទៅក្រៅប្រទេស ទៅប្រជុំបណ្តារាជធានីខេត្ត និងមានជំងឺជាដើម។

ទាក់ទិននឹងបញ្ហានេះដែរ ព្រឹកមិញនេះ ក្រុមមន្រ្តីរាជការនៃមន្ទីរសុខាភិបាល ក៏បានចូលរួមចាក់វ៉ាក់សាំងដូចគ្នាដែរ។ ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរសុខាភិបាល​ខេត្តកោះកុង បាន​រៀបចំ​ជាតារាង​ពេលវេលា​នីមួយៗចុះទៅផ្តល់​សេវាសុខាភិបាល ចាក់វ៉ាក់សាំងជំងឺកូវីដ១៩​នៅតាមមន្ទីរអង្គភាព និងសហគមន៍មូលដ្ឋាន ក្នុង​ន័យ​ធ្វើយ៉ាងណាបង្ខិតសេវាកាន់តែក្បែរមន្រ្តីរាជការ និងប្រជាពលរដ្ឋតែម្តង។

ក្រសួងសុខាភិបាល បង្ហាញថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៖ករណីឆ្លងថ្មី ២នាក់ ជាសះស្បើយ ២នាក់ និងករណីស្លាប់គ្មាន។ ទោះយ៉ាងណាក្រសួងស្នើដល់ពលរដ្ឋចូលរួមមានវិធានការធ្វើអនាម័យដោយលាងដៃ ពាក់ម៉ាស់ក្នុងពេលចាំបាច់ ខ្ចប់មាត់ច្រមុះពេលក្អកកណ្តាស់ដោយប្រើផ្នត់កែងដៃកន្សែង ឬ ក្រដាសអនាម័យ រក្សាគម្លាតជាមួយបុគ្គលមានរោគសញ្ញាផ្តាសាយ។ សូមទៅចាក់វ៉ាក់សាំង កូវីដ-១៩ រាល់ ៦ខែម្តង ជាពិសេស ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពសាំថយចុះ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ វិនាទី មុន

អាជ្ញាធរ​ខេត្ត​កោះកុង ចាក់វ៉ាក់សាំង​ដូស​ជំរុញ​បង្ការ​ការពារ​ជំងឺកូវី១៩បំប្លែងថ្មី

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេច ឥស្សរវិទេសបញ្ញា»

ព័ត៌មានជាតិ២ ម៉ោង មុន

សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ធនាគារ វីង គាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

សន្តិសុខសង្គម៤ ម៉ោង មុន

UPDATE ព្រះសង្ឃ១៤អង្គ និងយាយជី៣នាក់ ដែល​ពុលផ្សិតឬស្សី បាន​ធូរស្បើយ​នឹង​ត្រឡប់ទៅវត្តវិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម