ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងការពាកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញថា ស្ថានភាពការចម្លងវីរុសកូវីដ-១៩ កំពុងតែ កម្រើកឡើងវិញនៅក្នុងប្រទេសកម្ពុជា ដែលបានរកឃើញមានការឆ្លងដោយកន្លែង នៃជំងឺកូវីដ-១៩ ពីពពួកវីរុសបម្លែងថ្មីប្រភេទ ជេអិន១(JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្រ្ជបចូលប្រព័ន្ធភាពសាំរបស់មនុស្សកាន់តែខ្លាំងដោយសារការបន្តផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីនបង្គោលរបស់វីរុស។

ដោយមានការព្រួយបារម្ភអំពី វីរុសបម្លែងខ្លួនថ្មីនេះ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នានៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលនៅជិតបំផុត ដោយភ្ជាប់ឯកសារមកជាមួយ រួមមាន បណ្ណចាក់វ៉ាក់សាំងលើកមុន អត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់កំណើត ដើម្បីឱ្យក្រុមគ្រូពេទ្យបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងការចាក់វ៉ាក់សាំង។
ក្រោយពីចេញសេចក្ដីជូនដំណឹងនេះ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សង្ឃឹមនិងជឿជាក់ថា មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរីទាំងអស់ នឹងមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីការពារសុខភាព និងរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសវីរុសបម្លែងខ្លួនថ្មី(JN.1) នេះ៕




អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


