ព័ត៌មានជាតិ
ពលរដ្ឋតាមមូលដ្ឋាន បន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ការពារជំងឺកូវីដ-១៩ ថ្មី
ក្រោយមានសេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាលអំពីការរីករាលដាលជំងឺកូវីដ-១៩ ថ្មី ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានបន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការពារជំងឺកូវីដ-១៩ ថ្មី JN.1។

លោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ បានបញ្ជាក់ឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅមណ្ឌលសុខភាព បានបង្កើនការយកចិត្តទុកដាក់ ក្នុងការទទួលប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដើម្បីទទួលការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការជាមុន សំដៅធានាសុំាក្នុងសហគមន៍ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្នាំ ២០២៥។

លោកស្រីបានបន្តទៀតថា យុទ្ធនាការនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលកន្លងមកដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បន្តដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី ៧ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋចាស់ក្មេង ប្រុសស្រី បាននាំគ្នាមកទទួលវ៉ាក់សាំង ដើម្បីបង្ការការរីករាលដាលក្នុងសហគមន៍ ហើយក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរក្នុងការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេស ក្នុងគ្រាដែលជំងឺកូវីដ-១៩ កំពុងមានការកម្រើកឡើងមកវិញ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ នឹងធ្វើឡើងនៅតាមមណ្ឌលសុខភាពទាំងអស់ នៅតាមថ្នាក់មូលដ្ឋាន ដោយចាក់ជូនកុមារ និងប្រជាពលរដ្ឋ ចាប់ពីអាយុ ១២ ឆ្នាំ ឡើងទៅ ហើយចាក់បន្តជូនសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពីលើកទី ៣ បន្តដល់លើកទី ៧៕
អត្ថបទ ៖ សុភា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


