ជីវិតកម្សាន្ដ
លោកគ្រូ អៀង ស៊ីធុល វះកាត់ជំងឺសរសៃបេះដូងដំណាក់កាលទី៣
វីរសិល្បករជើងចាស់លោកគ្រូ អៀង ស៊ីធុល ស្របពេលដែលបាត់មុខពីសិល្បៈអស់មួយរយៈធំនោះកាលពីថ្មីៗកន្លងទៅឮដំណឹងភ្ញាក់ផ្អើលថា បច្ចុប្បន្នលោកគ្រូកំពុងធ្លាក់ខ្លួនឈឺធ្ងន់ចេញទៅនិងព្យាបាលនៅឯក្រៅប្រទេស។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកគ្រូ អៀង ស៊ីធុលពេលនេះ កំពុងតែសម្រាកព្យាបាលជំងឺបេះដូងកម្រិតធ្ងន់។ ម្យ៉ាងទៀតមុននេះ ក៏មានព័ត៌មានទៀតថា លោកគ្រូ អៀង ស៊ីធុល ត្រូវចូលវះកាត់ជំងឺសរសៃបេះដូងដំណាក់កាលទី៣ នៅអាមេរិកផងដែរ។ ប្រភពបានលើកឡើងថា ចំពោះការវះកាត់ដំណាក់ កាលទី៣នេះគឺទទួលលទ្ធផលបានជោគជ័យបន្ទាប់ពីសន្លប់រយៈពេល១ខែលើគ្រែពេទ្យ។ សម្រាប់ដំណាក់កាលទី៣នេះ ត្រូវចោះនិងកាត់សរសៃជើងមកតសរសៃបេះដូង។



បន្ទាប់ពីការព្យាបាលយ៉ាងជំនាញរបស់ក្រុមគ្រូពេទ្យអាមេរិកកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១លោកគ្រូបានចេញពីពេទ្យទៅសម្រាកនៅផ្ទះកូនស្រីនៅរដ្ឋម៉ាស្សាឈូសេតសហរដ្ឋអាមេរិកវិញហើយ។ យ៉ាងណាមិញក្រោយទទួលបានការវះកាត់រួចរាល់ហើយ លោកគ្រូ អៀង ស៊ីធុល ឥឡូវនេះហាក់មានសភាពធូរស្រាលខ្លះ គ្រាន់តែត្រូវប្រើពេលច្រើនខែទៀតទើបលោកគ្រូអាចវិលមករកសភាពដូចដើមវិញ។

គេសង្កេតឃើញថា តារាចម្រៀងជើងចាស់និងជាសាស្ត្រាចារ្យផ្នែកសិល្បៈបុរាណលោក អៀង ស៊ីធុល បានស្ងប់ស្ងាត់ពីសិល្បៈមានរយៈពេលយូរហើយទើបតែថ្មីៗនេះធ្លាយដំណឹងនៃការធ្លាក់ខ្លួនឈឺធ្វើឲ្យមហាជននិងអ្នកគាំទ្របារម្ភគ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២



