ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ សម្ពោធបើកដំណើរការសាខា ខេត្ត បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ – ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការសាខាខេត្តបន្ទាយមានជ័យ ដែលជាសាខាទី ២៧ នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១។

ធនាគារ វឌ្ឍនៈ សាខាខេត្តបន្ទាយមានជ័យមានអគារខ្ពស់ប្រណិត ដែលមានកម្ពស់៩ជាន់ ស្ថិតនៅ អគារលេខ៦២១ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ លោកស្រីក្រាម បូល័ក្ខ នាយិការសាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ ភ្ញៀវកិត្តិយស អ្នកជំនួញ និងគណៈគ្រប់គ្រងធនាគារ វឌ្ឍនៈ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការ ធនាគារ វឌ្ឍនៈ សាខាខេត្តបន្ទាយមានជ័យ ។




សាខាខេត្តបន្ទាយមានជ័យ នឹងផ្តល់នូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្តក្នុងវិស័យនានា ដូចជាកសិកម្ម អចលនទ្រព្យ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។ សាខាខេត្តបន្ទាយមានជ័យ ក៏នឹងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ ជូនដល់ប្រជាជនក្នុងខេត្តផងដែរ។
ផលិតផល និងសេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិជាច្រើន រួមមាន៖
1. ពានរង្វាន់សេវាធនាគារចល័តដែលងាយស្រួលប្រើប្រាស់ជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Global Economics ពីចក្រភពអង់គ្លេស
2. ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
3. ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
4. ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
5. ពានរង្វាន់សេវាធនាគារចល័តដែលមានភាពច្នៃប្រឌិតជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
6. ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
7. ពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេ ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
8. ពានរង្វាន់ សេវាកម្មមាសល្អជាងគេ ពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
9. និងពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
លោក ឆាយ លឿន ប្រធានធនាគារ វឌ្ឍនៈ សាខាខេត្តព្រះវិហារ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹងនាំបុគ្គលិកធនាគារក្នុងសាខាទាំងអស់ ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។


ព័ត៌មានសង្ខេបអំពីធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដែលវិនិយោគដោយអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង។ បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកប្រហែល៧០០នាក់ និង២៧សាខា ដែលក្នុងនោះ១២សាខា ស្ថិតនៅរាជធានីភ្នំពេញ និង១៥សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ ស្ថិតនៅអគារវឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។
ធនាគារ វឌ្ឍនៈ គ្រោងនឹងដាក់ឱ្យដំណើរការសាខាជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ