Connect with us

សេដ្ឋកិច្ច

ធនាគារ វឌ្ឍនៈ សហការជាមួយ EMQ ដើម្បីផ្តល់សេវាទូទាត់ភ្លាមៗនៅក្រៅប្រទេស

បានផុស

នៅ

កិច្ចសហការនេះ ធ្វើឱ្យធនាគារ វឌ្ឍនៈ ពង្រីក និងពង្រឹងសេវាទូទាត់​ពហុ​រូបិយប័ណ្ណ​ពី​ប្រទេស​កម្ពុជា ទៅ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​អាស៊ី តាមរយៈ​បណ្តាញ​ទូទាត់​សកល​របស់ EMQ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២២ នៅថ្ងៃនេះ ធនាគារ វឌ្ឍនៈ បានសហការជាមួយនឹងក្រុមហ៊ុន EMQ ដែលជាបណ្តាញទូទាត់សកល ដើម្បីជួយផ្តល់សេវាទូទាត់ភ្លាមៗនៅទូទាំងទ្វីបអាស៊ី និង​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដែល​កំពុងតែ​រៀច​ចំ​ដាក់​ដំណើរការ​សេវា​កម្មនេះ​។ តាមរយៈ​ការចូលរួម​ជាមួយនឹង​ប្រព័ន្ធ​ទូទាត់ API របស់ EMQ ធនាគារ វឌ្ឍនៈ អាច​ពង្រីក​សេវា​បន្ថែមទៀត​ទៅ​តំបន់​ភូមិសាស្ត្រ​ថ្មី និង​ផ្តល់ជូន​អតិថិជន​របស់ខ្លួន នូវ​ការទូទាត់​ពហុ​រូបិយប័ណ្ណ​ទៅ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ផ្សេងៗ គណនី​ធនាគារ និង​ការទទួល​សាច់ប្រាក់​នៅក្នុង​តំបន់​។

​លោក ចាន់ កុក​ឆ​យ អគ្គនាយក​ប្រតិបត្តិ ធនាគារ វឌ្ឍនៈ មានប្រសាសន៍ថា “​អតិថិជន​របស់​យើង គឺជា​ស្នូល​នៃ​អាជីវកម្ម​របស់​យើង ហើយ​យើង​តែងតែ​ស្វែងរក​វិធី​ផ្សេងៗ ដើម្បី​ពង្រឹង​សេវាកម្ម​ឱ្យ​កាន់តែ​ល្អ អាចឱ្យ​អតិថិជន​ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​បាន​ភ្លាមៗ​ជា​រូបិយប័ណ្ណ​តាម​តម្រូវការ​របស់ខ្លួន​។ ល្បឿន និង​វិសាលភាព​នៃ​បណ្តាញ​សកល​របស់ EMQ អាចឱ្យ​យើង ផ្តល់​បទពិសោធន៍​ទូទាត់​កាន់តែ​ងាយស្រួល ចំណាយ​តិច និង​មាន​សុវត្ថិភាព​ជូន​អតិថិជន​របស់​យើង​។ យើង​មាន​សេចក្តីសោមនស្ស​ដែល​បាន​សហការ​ជាមួយនឹង EMQ ដើម្បី​ពង្រីក​សេវាកម្ម​របស់​យើង ទៅកាន់​ទីផ្សារ​ផ្សេងៗ​ក្រៅពី​ប្រទេស​កម្ពុជា​”​។

​តាមរយៈ​បណ្តាញ​ទូទាត់​ភ្លាមៗ​របស់ EMQ និង​លទ្ធភាព​សេវាកម្ម​របស់​ធនាគារ វឌ្ឍនៈ អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា អាចធ្វើ​ការផ្ទេរ​ប្រាក់ និង​ទទួលបាន​ប្រាក់​ភ្លាមៗ ឬ​ក្នុង​ថ្ងៃ​តែមួយ​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ថៃ និង​ហ្វីលីពីន ដោយមាន​ជម្រើស​ច្រើន​ក្នុង​ការទទួល​សាច់ប្រាក់ រួមមាន តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត គណនី​ធនាគារ និង​ការដក​សាច់ប្រាក់​។ ការតភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ទូទាត់​រួម​របស់ EMQ អាចឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​សហគ្រាស បង្កើតបាន​នូវ​ដំណោះស្រាយ​មាន​លក្ខណៈ​បត់បែន ដើម្បី គាំទ្រ​ប្រតិបត្តិការ​ផ្សេងៗ ហើយ​អាច​ប្រើប្រាស់​ផ្ទាល់​នូវ​សេវា​ទូទាត់​ពី​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ការតភ្ជាប់​ជាមួយ API រួម​របស់ EMQ​។

​លោក Max Liu សហ​ស្ថាបនិក និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៅ EMQ មានប្រសាសន៍ថា “EMQ តែងតែ​ផ្តោត​សំខាន់​លើ​ដំណើរការ​ធ្វើឱ្យ​សាមញ្ញ​ងាយស្រួល​សម្រាប់​ការទូទាត់​ឆ្លង​ប្រទេស សម្រាប់​អតិថិជន​របស់​យើង ពីព្រោះថា យើង​បន្ត​ពង្រឹងសមត្ថភាព​ទូទាត់​ភ្លាមៗ ដែល​ជួយ​អាជីវកម្ម បង្កើន​ប្រសិទ្ធ​ផល និង​ប្រើប្រាស់​មូលធន​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​។ យើង​ប្តេជ្ញាចិត្ត​ជួយ​ធនាគារ វឌ្ឍនៈ បង្កើន​សមត្ថភាព​ជានិច្ច​ដើម្បី​ព្យាយាម​ឆ្លើយតប​ទៅនឹង​ការវិវត្ត​តម្រូវការ​របស់​អតិថិជន ហើយ​កសាង​ជំនាន់​ថ្មី​នៃ​បទពិសោធន៍​សេវា​ធនាគារ​”​។

​សេវា​ទូទាត់​ភ្លាមៗ​របស់ EMQ មាននៅ​អឺរ៉ុប (​តំបន់ SEPA), ហុងកុង​, ចិន​, ថៃ​, សិង្ហ​បុរី​,​កូរ៉េខាងត្បូង​, ឥណ្ឌា​, កម្ពុជា​, វៀតណាម​, នេ​ប៉ាល់​, ប៉ា​គី​ស្ថាន​, ហ្វីលីពីន​, ចក្រភព​អង់គ្លេស និង​ទីផ្សារ​ចំនួន ១៩ នៅ​ទ្វីបអាហ្វ្រិក ហើយ​កំពុង​ពង្រីក​ទៅ​សហរដ្ឋអាមេរិក កាណាដា និង​អាមេរិក​ឡាទីន​។ បច្ចុប្បន្ននេះ EMQ ទទួលបាន​អាជ្ញាប័ណ្ណ​នៅ ហុងកុង​, សិង្ហ​បុរី និង ឥណ្ឌូនេស៊ី ហើយ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ជា​អាជីវកម្ម​សេវា​រូបិយប័ណ្ណ​នៅ​ប្រទេស​កាណាដា​។​

ព័ត៌មាន​អំពី ធនាគារ វឌ្ឍនៈ​

​ធនាគារ វឌ្ឍនៈ ជា​ធនាគារ​ក្នុងស្រុក​។ បេសកកម្ម​សាជីវកម្ម​របស់​ធនាគា​រ វឌ្ឍនៈ គឺ​ការប្រកប​អាជីវកម្ម​ធនាគារ ដោយ​ភាពស្មោះត្រង់ សុចរិត​ភាព គណនេយ្យភាព និង​ភាព​ទទួលខុសត្រូវ ចំពោះ​អតិថិជន​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ទិសដៅ​ធនាគារ គឺ​ការធ្វើឱ្យមាន​កំណើន​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព សុវត្ថិភាព និង​ភាពរឹងមាំ ដើម្បី​រក្សា​ចំណាត់ថ្នាក់​ជា​ធនាគារ​មាន “​សុវត្ថិភាព​” និង​ឈានទៅរក​ចំណាត់ថ្នាក់​ល្អ​ជាង​នេះ​។ ធនាគារ វឌ្ឍនៈ បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ ​២០០២ ហើយ​បច្ចុប្បន្ននេះ មាន ៣០ សាខា គិត​ត្រឹម​ខែមីនា ឆ្នាំ​ ២០២២ ដែល​ក្នុងនោះ ១៣ សាខា ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​ ១៧​ សាខា​ទៀត ​ស្ថិតនៅតាម​បណ្តា​ខេត្ត​។ ទីស្នាក់ការ​កណ្តាល​ធនា​គារ វឌ្ឍនៈ ស្ថិតនៅ​អគារ វឌ្ឍនៈ កា​ពី​តា​ល រាជធានី​ភ្នំពេញ​។ ធនាគារ វឌ្ឍនៈ បាននិងកំពុង​បន្ត​សាងសង់​សាខា​ជាច្រើន​ទីតាំង​ផ្សេងទៀត ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​ទៀត​នៅ​ទូទាំងប្រទេស ត្រឹម​ឆ្នាំ​ ២០២២ ខាងមុខនេះ​។

​គេហទំព័រ​៖ www.vattanacbank.com​។​

អំពី EMQ

EMQ គឺជា​ក្រុមហ៊ុន​អន្តរជាតិ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​អាចឱ្យ​អាជីវកម្ម​គ្រប់​ធុន ធ្វើការ​ផ្ទេរប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ផ្ទាល់​ជូន​អតិថិជន​ពី​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក តាមរយៈ​បណ្តាញ​សកល​ដ៏​ទូលំទូលាយ​របស់​យើង​។ តាមរយៈ​នវានុវត្តន៍​ជា​បន្តបន្ទាប់ យើង​ផ្តល់ជូន​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ប្រកបដោយ​ភាពបត់បែន កាន់តែ​លឿន កាន់​តែមាន​តម្លាភាព និង​កាន់តែ​ច្បាស់លាស់ ដែលជា​លក្ខ​ខ​ណ្ដ​តម្រូវ​យ៉ាងសំខាន់​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​។ ប្រព័ន្ធ API របស់​យើង បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អាជីវកម្ម​នៅ​គ្រប់​វិស័យ ដើម្បី​គ្រប់គ្រង​ប្រតិបត្តិ​ការឆ្លង​ប្រទេស និង​ភ្ជាប់​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យនៅ​ជាប់​ជាមួយនឹង​ផលិតផល​។ គេហទំព័រ​៖ www.emq.com​។​

​ទំនាក់ទំនង​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ

Genevieve Li

EMQ

[email protected]

Vann Theany

Vattanac Bank

[email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ គ្រោង​នាំ​ក្រុមហ៊ុនធំៗ​​ទៅ​សម្ភាសន៍​​ការងារ​តាមភូមិស្រុក ក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះ​ត​ទៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

[វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​

សេដ្ឋកិច្ច១១ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានជាតិ១១ ម៉ោង មុន

គម្រោង​ស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​ ស្គន់-កំពង់ចាម​ ពេលនេះសម្រេចបានជាង៦០%ហេីយ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ

សេដ្ឋកិច្ច១១ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

សន្តិសុខសង្គម២១ ម៉ោង មុន

ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង កំពុងបង្កផលលំបាកដល់អ្នកធ្វើដំណើរ ខណៈរដូវវស្សាក៏ចូលមកដល់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត

Sokha Hotels

ព័ត៌មានពេញនិយម