ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ បានដាក់ឲ្យប្រើប្រាស់កម្មវិធីជំនាន់ថ្មី 2.0 ជាមួយរូបរាងដ៏ស្រស់ស្អាត និងមុខងារពិសេសៗជាច្រើន ព្រមទាំងអាចឲ្យអ្នកប្រើប្រាស់បើកគណនីដំបូងអនឡាញ តាមទូរស័ព្ទដៃបានផងដែរ។
ភ្នំពេញ ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៖ ធនាគារ វឌ្ឍនៈ បានដាក់ឲ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទ ជំនាន់ថ្មី ២.០ ដែលផ្តល់បទពិសោធន៍ថ្មី នៃការប្រើសេវាធនាគារ ចល័ត របស់លោកអ្នកអោយកាន់តែមានភាពប្រសើរឡើង ជាមួយដំណើរការប្រើប្រាស់កាន់តែលឿន រូបរាងកាន់តែទំនើប និងការបន្ថែមមុខងារថ្មីៗជាច្រើនទៀត។
លើសពីនេះ ធនាគារក៏បានដាក់អោយប្រើប្រាស់មុខងារ បើកគណនីដំបូងអនឡាញតាមកម្មវិធីទូរស័ព្ទដៃផងដែរ ដែលអនុញ្ញាតឲ្យអតិថិជនថ្មី ដែលមានបំណងប្រើប្រាស់សេវាកម្មធនាគារអាចបើកគណនីបានពីគ្រប់ទីកន្លែង ដោយមិនចាំបាច់មកកាន់សាខាធនាគារ។
កម្មវិធី ធនាគារ វឌ្ឍនៈជំនាន់ថ្មី 2.0

ជាមួយកំណែទម្រង់ដ៏ធំនេះ លោកអ្នកនឹងទទួលបាន សេវាធនាគារចល័តដ៏ល្អបំផុត ទាន់សម័យ និងងាយស្រួលប្រើប្រាស់ជាមួយមុខងារដ៏សម្បូរបែបសម្រាប់លោកអ្នក។
លោក ចាន់ កុក ឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ បានមានប្រសាសន៍ថា “ក្រៅពីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាផ្សេងៗរបស់ធនាគារតាមទូរស័ព្ទដៃ យើងខ្ញុំក៏ធានាថា អតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុ របស់ខ្លួន ដោយមានសុវត្ថិភាពបំផុត នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។”
លោកបានមានប្រសាសន៍ទៀតថា “បច្ចុប្បន្ន អតិថិជនភាគច្រើន ធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ខ្លួន តាមប្រព័ន្ធឌីជីថល ដូច្នេះយើងខ្ញុំបានបន្តវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើឲ្យសេវាធនាគារចល័ត កាន់តែមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។”
ក្រៅពីមុខងារពិសេសៗដែលមានស្រាប់ កម្មវិធី ធនាគារ វឌ្ឍនៈ ផ្តល់ជូននូវមុខងារថ្មីបន្ថែមទៀត ដូចខាងក្រោម៖
● ការបើកគណនីដំបូង First Account៖ បើកគណនីអនឡាញពីទូរស័ព្ទដៃបានយ៉ាងងាយស្រួល ប្រកបដោយសុវត្ថិភាព និងឆាប់រហ័សត្រឹមតែពីរទៅបីនាទីតែប៉ុណ្ណោះ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខាធនាគារឡើយ។
● ការកំណត់ផ្ទាល់ខ្លួន Personal Hub – ដាក់មុខងារផ្សេងៗលើទំព័រដើម (Home Screen) របស់កម្មវិធី ដើម្បីងាយស្រួលប្រើប្រាស់បានលឿន
● ប្តូរផ្ទាំងគ្រប់គ្រង Customize Dashboard – ដាក់បង្ហាញឬមិនបង្ហាញផ្នែកណាមួយនៃទំព័រដើម
● មុខងារណែនាំ Suggested Features – ដើម្បីទទួលបានបទពិសោធន៍ល្អបំផុតជាមួយមុខងារ ដែលកម្មវិធិណែនាំអោយលោកអ្នកប្រើ សមស្របជាមួយទូរស័ព្ទរបស់អ្នក
● មុខងារផ្ទៃងងឹត Dark Mode – ជ្រើសរើសរូបរាងថ្មីជាមួយ ផ្ទៃភ្លឺ ឬផ្ទៃងងឹត ឬអោយកម្មវិធីផ្លាស់ប្ដូរជូនលោកអ្នក ដោយស្វ័យប្រវត្តតាមការកំណត់របស់ទូរស័ព្ទ
● ការអភិវឌ្ឍឲ្យកាន់តែប្រសើរ លើមុខងារមួយចំនួន – ដំណើរការកាន់តែលឿន និងការបន្ថែមលើមុខងារជាច្រើនទៀត


មុខងារបើកគណនីដំបូង
លោក ចាន់ កុក ឆយ បានមានប្រសាសន៍ថា “ការដាក់ឱ្យប្រើប្រាស់នូវការបើកគណនីដំបូងអនឡាញ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមិនទាន់ប្រើប្រាស់សេវាកម្មធនាគារ នូវលទ្ធភាពអាចប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុត្រឹមត្រូវ និងមានសុវត្ថិភាពមួយ”។
លោក ចាន់ កុកឆយ មានប្រសាសន៍បន្ថែមទៀតថា “តាមរយៈទូរស័ព្ទស្មាតហ្វូន អតិថិជន គ្រាន់តែមានអត្តសញ្ញាណប័ណ្ណ អាចបើកគណនីជាមួយធនាគារ វឌ្ឍនៈ បានភ្លាមៗ”។
របៀបបើកគណនីដំបូងតាមទូរស័ព្ទគឺងាយស្រួលបំផុត និងមានសុវត្ថិភាពខ្ពស់ផងដែរ។ អតិថិជនអាចពិនិត្យមើលព័ត៌មានខ្លួនបាន ជាមួយបច្ចេកវិទ្យាទំនើប ស្កេនអត្តសញ្ញាណប័ណ្ណ និងផ្ទៀងផ្ទាត់ផ្ទៃមុខដែលដំណើរការយ៉ាងលឿន និងរលូន។ ត្រឹមប៉ុន្មាននាទី លោកអ្នកនឹងអាចប្រើសេវាកម្ម ធនាគារ តាមទូរស័ព្ទដៃបានភ្លាមៗ។
អតិថិជន អាចទាញយក កម្មវិធីធនាគារ វឌ្ឍនៈ Vattanac Bank App ពី App Store ឬ Google Play។


ព័ត៌មានសង្ខេបអំពី ធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយ អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ។
បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៨០០ នាក់ និង ៣២សាខា ដែលក្នុងនោះ ១៣ សាខា ស្ថិតនៅ រាជធានីភ្នំពេញ និង១៩សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាល ធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


