ព័ត៌មានអន្ដរជាតិ
មេក្រុម យ៉ាគូហ្សា ដ៏ល្បីរន្ទឺរបស់ជប៉ុន ត្រូវកាត់ទោសប្រហារជីវិតដោយ ព្យួរ ក
មេក្រុមឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលម្នាក់ ត្រូវបានតុលាការនៅភាគនិរតីប្រទេសជប៉ុន ផ្តន្ទាទោសប្រហារជីវិត ដោយការព្យួរ.ក។

តុលាការនៅទីក្រុង Fukuoka បានរកឃើញថា លោក Nomura Satoru អាយុ៧៤ឆ្នាំ បានបញ្ជាឲ្យបើកការវាយប្រហារចំនួន ៤ លើក ដែលក្នុងនោះមានមួយលើក បណ្តាលឲ្យមានមនុស្សស្លាប់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា សាលក្រមនេះធ្វើឡើង បើទោះបីជាខ្វះភស្តុតាងផ្ទាល់ប្រឆាំងនឹងលោក Nomura ក៏ដោយ ហើយលោកបានបដិសេធថា លោកមិនជាប់ការពាក់ព័ន្ធណាមួយនោះទេ។
![Pictured: Police officers enter Nomura's Kitakyushu house in September 2014 to arrest him [File photo]](https://i.dailymail.co.uk/1s/2021/08/24/17/47049411-9922947-image-a-13_1629824234890.jpg)
នេះត្រូវបានគេជឿថា ជាលើកដំបូងហើយ ដែលសមាជិកជាន់ខ្ពស់នៃក្រុមម៉ាហ្វៀជប៉ុន យ៉ាគូហ្សា ត្រូវបានកាត់ទោសប្រហារជីវិត។
លោក Nomura បានប្រាប់ចៅក្រមបន្ទាប់ពីការកាត់ទោសរបស់គាត់កាលពីថ្ងៃអង្គារថា “ខ្ញុំសូមស្នើសុំឲ្យមានការសម្រេចចិត្តដោយយុត្តិធម៌។ អ្នកនឹងស្តាយក្រោយអស់មួយជីវិត”។

លោក Nomura ក៏គ្រោងនឹងប្តឹងឧទ្ធរណ៍ផងដែរ។
ថ្វីបើព្រះរាជអាជ្ញាគ្មានភស្តុតាងដោយផ្ទាល់បង្ហាញថា លោក Nomura បានបញ្ជាឲ្យវាយប្រហារហិង្សាក៏ដោយ ប៉ុន្តែព្រះរាជអាជ្ញាអះអាងថា បទបញ្ជាដាច់ខាតរបស់គាត់លើក្រុមនេះមានន័យថា គាត់មានទំនួលខុសត្រូវខ្ពស់បំផុត។

ក្នុងកំឡុងពេលនៃការវាយប្រហារ ៤ លើកចន្លោះឆ្នាំ ១៩៩៨ ដល់ ២០១៤, អតីតថៅកែសហករណ៍នេសាទម្នាក់ ត្រូវបានសម្លាប់ហើយមនុស្សបីនាក់ផ្សេងទៀត រួមទាំងមន្រ្តីប៉ូលិសម្នាក់ផងដែរ បានរងរបួស។
យ៉ាគូហ្សា មិនមែនជាក្រុមខុសច្បាប់នៅក្នុងប្រទេសជប៉ុនទេ ហើយពួកគេតែងតែធ្វើប្រតិបត្តិការ។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ក្រុមបងធំនេះ មានជាប់ពាក់ព័ន្ធគ្រប់វិស័យនៃសកម្មភាពឧក្រិដ្ឋកម្មនៅក្នុងប្រទេស ចាប់ពីការរត់ពន្ធគ្រឿងញៀននិងអំពើពេស្យាចារ រហូតដល់ការរៀបចំផ្សារភាគហ៊ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ព្រោះតែកូវីដ សូម្បីមេក្រុមបងធំល្បីល្បាញនៅជប៉ុន ក៏បាត់បង់ចំណូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


