ព័ត៌មានអន្ដរជាតិ
មេក្រុមបងធំ យ៉ាគូហ្សា ត្រូវចោទប្រកាន់ ពាក់ព័ន្ធ ការលក់ធាតុផ្សំផលិតអាវុធនុយក្លេអ៊ែរ
តាមការចុះផ្សាយរបស់ AFP, រដ្ឋអាជ្ញាសហព័ន្ធអាមេរិកកាលពីថ្ងៃពុធទី២១ខែកុម្ភៈ បានដាក់ការចោទប្រកាន់ប្រឆាំងមេក្រុមបងធំយ៉ាគូហ្សាលោក Takeshi Ebisawa ពាក់ព័ន្ធការយកធាតុផ្សំផលិតអាវុធនុយក្លេអ៊ែរនៅមីយ៉ាន់ម៉ា ទៅលក់ឲ្យជនជាតិអ៊ីរ៉ង់។

នេះគឺជាការចោទប្រកាន់ថ្មី លើបុរសអាយុ៦០ឆ្នាំរូបនេះ ខណៈគាត់ក៏ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់រួចទៅហើយដែរ ពីបទជួញដូរគ្រឿងញៀននិងអាវុធកាលពីខែមេសាឆ្នាំ២០២២។
យោងតាមរដ្ឋអាជ្ញានៅសង្កាត់ភាគខាងត្បូងទីក្រុងញូវយ៉ក, លោក Ebisawa គឺជាមេដឹកនាំនៅក្នុងក្រុមឧក្រិដ្ឋកម្មឆ្លងដែនយ៉ាគូហ្សា ហើយបានទាក់ទងជាមួយឧត្តមសេនីយ៍អ៊ីរ៉ង់មួយរូបនៅដើមឆ្នាំ២០២០ ដើម្បីលក់ធាតុផ្សំផលិតអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការទិញអាវុធសម្រាប់ក្រុមបះបោរជនជាតិភាគតិចនៅមីយ៉ាន់ម៉ា។
យ៉ាងណា ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនោះ តាមពិតគឺជាភ្នាក់ងារសម្ងាត់របស់ទីភ្នាក់ងារគ្រឿងញៀនសហរដ្ឋអាមេរិកហៅកាត់ថា DEA សោះ។ យោងតាមអ្នកគ្រប់គ្រង DEA, លោក Ebisawa បានទាក់ទងគាត់លក់សារធាតុអ៊ុយរ៉ាញ៉ូម និងប្លាតូនីញ៉ូម ដោយគិតថា អ៊ីរ៉ង់នឹងប្រើប្រាស់វាសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

ក្នុងអំឡុងសន្និសីទវីដេអូខែកុម្ភៈឆ្នាំ២០២២ អ្នករួមគំនិតជាមួយ Ebisawa និយាយថា ពួកគេមានសារធាតុ ថូរៀម ជាង២តោន និងអ៊ុយរ៉ាញ៉ូម “នំលឿង” ជាង១០០គីឡូក្រាម ដោយសមល្មមអាចផលិតសារធាតុនុយក្លេអ៊ែរបានដល់ទៅ៥តោន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ប្រហែលមួយសប្តាហ៍ក្រោយមក Ebisawa និងមនុស្សពីរនាក់ទៀត បានជួបជាមួយភ្នាក់ងារ DEA ហើយបង្ហាញគាត់នូវធុងជ័រចំនួនពីរ ដែលធុងនីមួយៗសុទ្ធតែម្សៅពណ៌លឿង។

ពេលនោះ អាជ្ញាធរថៃបានរឹបអូសយកធុងទាំងនោះ ហើយបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីធ្វើការវិភាគ ដែលកំណត់ថាធុងទាំងពីរ មានផ្ទុកនូវបរិមាណអ៊ុយរ៉ាញ៉ូម ថូរៀម និងប្លាតូនីញ៉ូម។
ប្រសិនបើត្រូវបានកាត់ទោសមែន លោក Ebisawa ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំសម្រាប់ការជួញដូរនុយក្លេអ៊ែរ និងការចោទប្រកាន់ពីបទសមគំនិត ប៉ុន្តែត្រូវជាប់គុកមួយជីវិត ពីបទសមគំនិតក្នុងការជួញដូរគ្រឿងញៀននិងសមគំនិតក្នុងការកាន់កាប់អាវុធ រួមទាំងកាំភ្លើងយន្តផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេក្រុម យ៉ាគូហ្សា ដ៏ល្បីរន្ទឺរបស់ជប៉ុន ត្រូវកាត់ទោសប្រហារជីវិតដោយ ព្យួរ ក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


