វប្បធម៌ ជំនឿ
សុបិនឃើញផ្ទះ បញ្ជាក់អត្ថន័យនិងប្រផ្នូលយ៉ាងណា
ការដែលសុបិនឃើញហេតុការណ៍នីមួយ សុទ្ធតែចង់បញ្ជាក់អត្ថន័យ ឲ្យយើងបានដឹងពីរឿងរ៉ាវនាជីវិតពិតទាំងល្អនិងអាក្រក់។
សុបិនឃើញផ្ទះមួយ បានន័យថា ក្នុងអំឡុងពេលនេះអ្នកគួរតែរស់នៅដោយប្រយ័ត្នប្រយែង និងមានស្មារតី។ អាចមានបញ្ហាឈ្លោះទាស់តែងគ្នា ឬមានការប្រយុទ្ធគ្នាជាមួយគ្រួសារ។

សុបិនឃើញផ្ទះចាស់ទ្រុឌទ្រោម បញ្ជាក់ថា អ្នកអាចមានផលប៉ះពាល់តិចតួចដល់គ្រួសារ ដូចជាបញ្ហាសុខភាព និងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
សុបិនឃើញផ្ទះដែលគេបោះបង់ចោលបានន័យថា យើងនឹងមានបញ្ហាដោយសារការងារ ឬអាចត្រូវផ្លាស់ប្ដូរទីលំនៅភ្លាមៗ មិនបានគិតទុកមុន។

សុបិនឃើញផ្ទះខ្លួនឯងបញ្ជាក់ថា គ្រួសាររបស់យើងនឹងរីករាយ មិនមានអ្វីប៉ះពាល់ទេឡើយ។ គ្រប់គ្នាមានតែសុភមង្គលពេញលេញប៉ុណ្ណោះ។
សុបិនឃើញផ្ទះអ្នកផ្សេងមានន័យថា អ្នកអាចនឹងត្រូវចោទប្រកាន់ឬមានករណីត្រូវទៅតុលាការ។
សុបិនឃើញមានមនុស្សមកដេញយើងចេញពីផ្ទះបញ្ជាក់ថា ក្នុងអំឡុងពេលនេះអ្នកត្រូវចាយលុយដោយប្រយ័ត្នប្រយែង ព្រោះទំនងជាអ្នកអាចមានបញ្ហាហិរញ្ញវត្ថុកើតឡើង។

សុបិនឃើញភ្លើងនៅក្នុងផ្ទះខ្លួនឯងបានន័យថា អ្នកនឹងមានកិត្តិយសឬភាពល្បីល្បាញ ប៉ុន្តែប្រផ្នូលមួយផ្សេងទៀតព្យាករណ៍ថា អ្នកនឹងជួបបញ្ហាបើលោភលន់ ឬចង់បានហួសហេតុ៕
ចុចអាន៖សុបិនបានរើទៅនៅផ្ទះថ្មី មានអត្ថន័យ និងប្រផ្នូលយ៉ាងណា
ចុចអាន៖សុបិនឃើញដំរី អត្ថន័យមានល្អនិងអាក្រក់មករួមគ្នា ជាពិសេសគឺលេខសំណាងប្រចាំជីវិត
ចុចអាន៖សុបិនឃើញគ្រោះថ្នាក់ចរាចរណ៍ អត្ថន័យល្អឬអាក្រក់នឹងបញ្ជាក់ក្នុងនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


