ជីវិតកម្សាន្ដ
ល្បីចេញពីប៉ុស្តិ៍លេខ ៧ថៃភ្លាម! Min Pechaya ទទួលបានស្គ្រីបរឿងជាង ១០ ក្នុងដៃពីផលិតករល្បីៗ
ដូចដែលទស្សនិកជនមួយចំនួនបានដឹងហើយថា ថ្មីៗនេះខាងព័ត៌មានកម្សាន្តថៃបានចុះផ្សាយពីតារាប្រុសស្រី ៥រូបដែលនឹងផុតកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ថៃ ហើយបន្តធ្វើជាតារាសម្ដែងឯករាជ្រម្ដង ក្នុងនោះយើងក៏ឃើញមានវត្តមានតារាស្រីជួរមុខនាង Min Pechaya ផងដែរ។

យ៉ាងណាមិញ Min បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា ចាប់តាំងពីនាងក្លាយជាតារាសម្ដែងឯករាជ្រមក បច្ចុប្បន្ននាងកំពុងមានស្រ្គីបរឿងថ្មីចំនួនជាង១០រឿងនៅក្នុងដៃ ពីផលិតករល្បីៗប្រចាំប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗគ្នា។ តារាសម្ដែងស្រីរូបនេះបានបន្តថា នាងនិងអ្នកចាត់ការកំពុងពិនិត្យអានស្គ្រីបទាំងអស់នោះបណ្តើរៗហើយ។


ក្នុងនោះ ខាងសារព័ត៌មានថៃក៏បានចោទជាសំណួរទៅកាន់ Min ថានាងនឹងមានរឿងភាគថ្មីជាមួយ Boy Pakorn ដែរទេ? នាងតបថា នាងក៏បានទទួលស្គ្រីបរឿងមួយពីខាងប៉ុស្តិ៍ទូរទស្សន៍លេខ ៣ថៃដែរ តែមិនទាន់ដឹងច្បាស់ទាក់ទងទៅនឹងតួសម្ដែងប្រុសជានរណានោះទេ។ Min បន្ថែមថា នាងនិង Boy ក៏ធ្លាប់បានជួបគ្នាម្ដងម្កាលនៅក្រៅផងដែរ គាត់ជាមនុស្សពូកែកំប្លែងលេងសើចច្រើនជាមួយអ្នកជុំវិញខ្លួនឱ្យបានសើចសប្បាយ៕


អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖Davika Hoorne មានលុយ ៥.៥ លានដុល្លារនៅក្នុងវ័យ ២៨ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


