ព័ត៌មានជាតិ
ផ្លែមៀន ២ តោន ត្រូវបានប្រគល់ជូន រដ្ឋបាលកំពង់ឆ្នាំង ចែកបន្តជូនពលរដ្ឋកំពុងព្យាបាលកូវីដ និងធ្វើចត្តាឡីស័ក
លោកឧត្តមសេនីយ៍ទោ ឡេង ហុង តំណាងឯកឧត្តម ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្ដេចតេជោហ៊ុនសែន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកផ្លែមៀនចំនួន ២ តោនមកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កនៅក្នុងទូទាំងខេត្តកំពង់ឆ្នាំង។

នៅក្នុងពេលប្រគល់ផ្លែមៀនដល់លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡេង ហុង បានមានលើងឡើងថា ផ្លែមានចំនួនពីរតោននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលបានចំណាយថវិកាទិញពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិនដើម្បី ឱ្យកងអង្គរក្ស ដឹកជញ្ជូនយកមកចែកចាយជូនរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងព្យាបាលជំងឺកូវីដ១៩ នឹងកំពុងធ្វើចិត្តាឡីស័កនៅតាមមូលដ្ឋាន។

លោកជំទាវ ប៊ុន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង តំណាងឱ្យឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជា និច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាក់ស្តែងនៅថ្ងៃនេះសម្ដេចទាំង២ បានឧបត្ថម្ភនូវផ្លែមៀនចំនួន ២ តោន ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនដល់មណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កទាំងអស់ទៅក្នុងខេត្តកំពង់ឆ្នាំង។

លោកជំទាវ ប៊ន សុភី បានបន្តថាជំនួសមុខឲ្យឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សូមគោរពថ្ងៃអំណរគុណ និងគោរពជូនពរដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតសូមឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការមាន កម្លាំងមាំមួន ប្រាជ្ញាប្រកបដោយគតិបណ្ឌិត ដើម្បីដឹកនាំកម្ពុជាឱ្យមានសុខ សន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត។

ជាមួយគ្នានេះដែរ លោកជំទាវសន្យាថា នឹងធ្វើការបែងចែកផ្លែមៀនទាំងអស់នេះឱ្យបានចំគោលដៅ ដល់ដៃប្រជាពលរដ្ឋនៅគ្រប់មណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កគ្រប់មូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំងដើម្បីអោយប្រជាពលរដ្ឋបានទទួល ទានបំប៉នសុខភាពឲ្យបានល្អ ដើម្បី
ឈ្នះជំងឺកូវីដ១៩ គ្រប់ៗគ្នា ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


