ចរាចរណ៍
បើកម៉ូតូធំលឿនពេក បុកចូលផ្ទះលក់ភេសជ្ជៈ ស្លាប់ម្នាក់របួសស្រាលម្នាក់
អ្នកបើកបរម៉ូតូធំម្នាក់បានស្លាប់ និងម្ចាស់ផ្ទះបានរងរបួសស្រាល ខណៈដែលអ្នកបើកបរម៉ូតូធំ បានបើកបរក្នុងល្បឿនលឿនពេក ជ្រុលចង្កូតបុកចូលផ្ទះអ្នកលក់ភេសជ្ជៈ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១យប់ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅស្ថិតនៅភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយឈ្នោះ សេង ដានី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រដិន ឃុំសំប្រោជ ស្រុកស្ទោង ខេត្ដកំពង់ធំ បានជិះម៉ូតូម៉ាកCB 400CCពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GU.0261 បើកបរក្នុងទិសពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចខាងលើ បានជ្រុលទៅបុកតូបលក់ភេសជ្ជៈ ចំកៅអីថ្ម បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ហើយម៉ូតូក៏បានជ្រុលប៉ះចំម្ចាស់តូបឈ្មោះ យ៉យ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ កំពុងអង្គុយលេងនៅក្នុងតូប បណ្ដាលឲ្យរងរបួសស្រាល។



ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងតាមនីតិវិធី ហើយបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់