សុខភាព
ទម្លាប់ចូលគេងមិនទៀងទាត់ ងាយកើតជំងឺ ៣មុខ
ការគេង ចាំបាច់ណាស់សម្រាប់សុខភាពរបស់យើង ដោយវាជួយឲ្យភ្នែក និងខួរក្បាលយើងសម្រាក និងជួយបង្កើនថាមពលក្នុងខ្លួនឡើងវិញ។ គ្នាយើង ភាគច្រើនក៏បានដឹងដែរថា គេមិនគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាព ហើយបើមានទម្លាប់ចូលគេងមិនទៀងទាត់ទៀត វាពាក់ព័ន្ធនឹងជំងឺ ៣ មុខ។

ការសិក្សារបស់អាមេរិក រកឃើញថា អ្នកទម្លាប់ចូលគេងមិនទៀងទាត់ ប្រឈមការវិវត្តកើតជំងឺធាត់ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ការសិក្សានេះ អ្នកស្រាវជ្រាវ ផ្ដោតលើបម្រែបម្រួលការគេង ពីមួយថ្ងៃទៅមួយថ្ងៃ ខុសពីការសិក្សាមុនៗ ដែលផ្ដោតលើការគេងមិនគ្រប់គ្រាន់។ ការសិក្សានេះ ធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យស្ត្រី Brigham និងសាលាវេជ្ជសាស្ត្រ Harvard នៅក្រុង Boston របស់អាមេរិក។
អ្នកស្រាវជ្រាវ មានអ្នកជំងឺ ២.០០៣ នាក់ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម ហើយបានសិក្សា និងវាយតម្លៃលើការគេងរបស់ពួកគេ រយៈពេល ១សប្ដាហ៍។ ជាមធ្យម អ្នកជំងឺ គេង ៧ម៉ោង១៥នាទី/យប់ និងចូលគេងនៅម៉ោង ១១:៤០នាទី។ ប៉ុន្ដែ ២/៣ នៃអ្នកជំងឺ មានបម្រែបម្រួលរយៈពេលគេង ជាង ១ម៉ោង ហើយ ៤៥% នៃអ្នកជំងឺនេះ មានបម្រែបម្រួលពេលចូលគេង ជាង ១ម៉ោងផងដែរ។

លទ្ធផល រកឃើញថា អ្នកជំងឺ ៧០៧ នាក់ ឬ ៣៥% មានរោគសញ្ញាមេតាប៉ូលិស ឬមេតាប៉ូលិសខុសប្រក្រតីច្រើនប្រភេទ ដែលបង្កើនហានិភ័យនៃជំងឺបេះដូង រួមទាំងបង្កើនសម្ពាធឈាម ជាតិស្ករខ្ពស់ក្នុងឈាម និងជំរុញឲ្យមានខ្លាញ់ជុំវិញចង្កេះ។
អ្នកជំនាញថា មូលហេតុដែលបម្រែម្រួលការគេង ប៉ះពាល់សុខភាពមេតាប៉ូលិស ប្រហែលពាក់ព័ន្ធនឹងម៉ោងជីវសាស្ត្រ ដែលជាយន្ដការខាងក្នុងសារពាង្គកាយ គ្រប់គ្រងលើបម្រែបម្រួលមេតាប៉ូលិស៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទម្លាប់ល្អពេលព្រឹក ៦យ៉ាងគួរប្រកាន់ខ្ជាប់ ជួយផ្ដល់ប្រយោជន៍ចំពោះសុខភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


