ព័ត៌មានអន្ដរជាតិ
អ្នកជំនាញរកឃើញថា ការគេងនៅបន្ទប់ត្រជាក់ជួយពន្យាភាពចាស់ និងសម្រួលសុខភាព
ប្រសិនបើអ្នកធ្លាប់បន្ថយកម្តៅម៉ាស៊ីនត្រជាក់នៅពេលយប់ ហើយឆ្ងល់ថាតើវាពិតជាល្អសម្រាប់អ្នកឬអត់ អ្នកវិទ្យាសាស្រ្តនិយាយថា វាជាការល្អ។
ការស្រាវជ្រាវដែលត្រូវបានផ្សាយនៅក្នុង Journal of Clinical Endocrinology & Metabolism បានសិក្សាអំពីការគេង និងមេតាបូលីស [ដំណើរការគីមីដែលកើតឡើងក្នុងសារពាង្គកាយមានជីវិត] ផ្សេងទៀត បង្ហាញថា ការគេងក្នុងអាកាសធាតុត្រជាក់អាចធ្វើលើសពីការកែលម្អគុណភាពនៃការគេង ដែលអាចជួយជំរុញការដុតបំផ្លាញជាតិខ្លាញ់ និងអាចកាត់បន្ថយដំណើរការនៃភាពចាស់។

យោងតាមគេហទំព័រ Shefinds, អត្ថប្រយោជន៍នេះភាគច្រើនកើតឡើងពីរបៀបដែលរាងកាយឆ្លើយតប ទៅនឹងការប៉ះពាល់នឹងភាពត្រជាក់អំឡុងពេលគេង ជាពិសេសតាមរយៈការធ្វើឱ្យខ្លាញ់ពណ៌ត្នោត ជាប្រភេទខ្លាញ់សកម្មរបស់មេតាបូលីសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកម្តៅ។
លោក Michael Symonds សាស្ត្រាចារ្យផ្នែកសរីរវិទ្យាអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Nottingham ក្នុងចក្រភពអង់គ្លេស លើកឡើងថា៖«នៅពេលដែលរាងកាយត្រូវបានរំញោច ជាតិខ្លាញ់ពណ៌ត្នោតមានសមត្ថភាពផលិតកម្តៅ ៣០០ដង ក្នុងមួយឯកតាម៉ាស់ច្រើនជាងជាលិកា ឬសរីរាង្គផ្សេងទៀតនៅក្នុងរាងកាយ» ។
នៅក្នុងការសិក្សាមួយដែលបានលើកឡើងថា អ្នកដែលបានគេងនៅក្នុងបន្ទប់ត្រជាក់អស់រយៈពេលជាច្រើនសប្តាហ៍ បានចួបនឹងការកើនឡើងនៃបរិមាណជាតិខ្លាញ់ពណ៌ត្នោត ធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន[អរម៉ូនដែលផលិតនៅក្នុងលំពែង]។ នេះមានន័យថា រាងកាយរបស់ពួកគេបានប្រសើរឡើងក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម និងការដុតកាឡូរី សូម្បីតែពេលសម្រាកក៏ដោយ។
គួរឱ្យដឹងផងដែរថា ដោយសារតែការគេងគឺជាដំណាក់កាលមួយដែលរាងកាយផ្តោតលើការថែទាំ និងការគ្រប់គ្រងការរំលាយអាហារ ការបន្ថែមការប៉ះពាល់នឹងភាពត្រជាក់ស្រាលអាចពង្រីកដំណើរការធម្មជាតិ ដែលអនុញ្ញាតឱ្យរាងកាយដុតថាមពលកាន់តែច្រើននៅពេលសម្រាក។
លើសពីការរំលាយអាហារ ការគេងនៅក្នុងបន្ទប់ត្រជាក់ក៏អាចកាត់បន្ថយភាពចាស់និងមានសុខភាពល្អផងដែរ។ ការគេងប្រកបដោយគុណភាពត្រូវបានផ្សារភ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងការជួសជុលកោសិកា តុល្យភាពអ័រម៉ូន និងការគ្រប់គ្រងការរលាក ដែលជាកត្តាសំខាន់ទាំងអស់នៅក្នុងរាងកាយរយៈពេលវែង។
ចំណែកសីតុណ្ហភាពត្រជាក់ជួយជំរុញការបញ្ចេញជាតិ Melatonin ដែលជាអរម៉ូនមួយ មិនត្រឹមតែគ្រប់គ្រងវដ្តនៃការគេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់វាផងដែរ។ កម្រិត melatonin ខ្ពស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនៃភាពតានតឹងអុកស៊ីតកម្ម ដែលដើរតួយ៉ាងសំខាន់នៅក្នុងភាពចាស់នៃស្បែក និងការខូចខាតកោសិកាទាំងមូល។
អ្នកជំនាញរកឃើញថាការគេងដែលមានភាពល្អប្រសើរ ណែនាំឱ្យរក្សាសីតុណ្ហភាពបន្ទប់គេងក្នុងចន្លោះពី ១៥.៥°C ដល់ ១៩.៥°C តែគោលដៅនេះមិនងាយស្រួលទេ ប៉ុន្តែវាជាភាពត្រជាក់ស្រាលដែលជំរុញឱ្យរាងកាយបង្កើតកម្តៅដោយធម្មជាតិ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


