KPT+
ទម្លាប់ល្អពេលព្រឹក ៦យ៉ាងគួរប្រកាន់ខ្ជាប់ ជួយផ្ដល់ប្រយោជន៍ចំពោះសុខភាព
ពាក្យថា “ទម្លាប់” អាចថាពិបាកកែប្រែ ប្រសិនពីមុនមក អ្នកមិនធ្លាប់ធ្វើវានោះទេ។ ប៉ុន្តែទម្លាប់ខ្លះដែលអ្នកតែងតែធ្វើប្រចាំថ្ងៃអាចផ្ដល់ផលអវិជ្ជមានចំពោះសុខភាពដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញ ទម្លាប់មួយចំនួនទៀត មិនត្រឹមតែហុចផលល្អដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាថែមទាំងអាចសម្រួលបញ្ហាផ្លូវចិត្តបានទៀតផង។
ខាងក្រោមជាទម្លាប់តូចៗ និងផ្ដល់ផលវិជ្ជមានចំពោះសុខភាពផ្លូវកាយនិងផ្លូវចិត្ត៖
១. ធ្វើសមាធិ

សមាធិជាសកម្មភាពផ្ដល់ប្រយោជន៍ខ្លាំងទាំងរាងកាយនិងផ្លូវចិត្ត។ ភ្ញាក់មកភ្លាម គួរអង្គុយស្មឹងស្មាធ ដកដង្ហើមចេញចូលឱ្យវែងៗ យ៉ាងហោចឱ្យបាន ១០ នាទីដើម្បីជំនួយឱ្យខួរក្បាលស្រស់ថ្លា និងផ្ដល់នូវថាមពលផ្លូវចិត្តរឹងមាំពេញមួយថ្ងៃ។
២. រៀបចំកន្លែងគេង
រៀបចំកន្លែងសម្រាកភ្លាមៗ ក្រោយភ្ញាក់ពីដំណេក ព្រោះវាអាចជួយអារម្មណ៍ធូរស្រាល ស្រស់ស្រាយទាំងព្រលឹម នៅពេលឃើញកន្លែងគេងមានសណ្ដាប់ធ្នាប់ល្អ។
៣. ចៀសវាងប្រើទូរសព្ទ

បណ្តាញសង្គមអាចជាមូលហេតុចម្បងដែលមនុស្សភាគច្រើនប្រើទូរសព្ទពេលភ្ញាក់ពីគេងភ្លាម។ គួរចៀសវាងការចូលមើលបណ្តាញសង្គម ព្រោះអាចបង្កើតអារម្មណ៍មិនល្អ ហើយជំនួសវិញដោយធ្វើហាត់ប្រាណ ស្តាប់បទភ្លេង ឬចម្អិនអាហារពេលព្រឹក។ល។
៤. ងូតទឹកពេលព្រឹក
វេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ការងូតទឹកពេលព្រឹកអាចជួយឲ្យខួរក្បាលសកម្ម និងមិនងាយទទួលការរំខានពីកត្តាផ្សេងៗ។ ដូច្នេះ ត្រូវរក្សាទម្លាប់ងូតទឹកពេលព្រឹកឱ្យខានតែបាន ទើបផ្ដល់ប្រយោជន៍ចំពោះសុខភាព។
៥. ចៀសវាងផឹកកាហ្វេ

ផឹកកាហ្វេភ្លាមៗ ក្រោយពីភ្ញាក់ពីគេងអាចធ្វើឲ្យកម្រិតអ័រម៉ូន Cortisol ឡើងខ្ពស់ដែលបណ្តាលឲ្យមានការថប់បារម្ភ។ ការស្រាវជ្រាវបានបង្ហាញថា ពេលវេលាល្អដែលគួរផឹកកាហ្វេស្ថិតក្នុងចន្លោះពី ៣-៤ ម៉ោងក្រោយពីក្រោកពីដំណេក។
៦. ចៀសដុសធ្មេញ
ព្រឹកឡើង ក្រោយញ៉ាំអាហាររួច កុំដុសធ្មេញភ្លាមឱ្យសោះ ដោយសារអញ្ចាញធ្មេញនឹងទន់ខ្សោយ។ បើចង់សម្អាតធ្មេញគួរខ្ពុរមាត់នឹងទឹក ឬប្រើខ្សែអំបិលដើម្បីយកសំណល់ចេញពីធ្មេញ។ ចំណែកពេលដែលអាចដុសធេ្មញបានគឺ ៣០នាទី ក្រោយពីញ៉ាំអាហារ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ សកម្មភាពខុសឆ្គង ៣ យ៉ាង ដែលមនុស្សតែងតែធ្វើ បន្ទាប់ពីភ្ញាក់ពីគេងភ្លាម
ចុចអាន៖ សកម្មភាពប្រចាំថ្ងៃសាមញ្ញៗ ៤ យ៉ាង ការពារផ្លូវចិត្តឱ្យមានសុខភាពល្អ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


