ព័ត៌មានអន្ដរជាតិ
រថយន្តរាប់រយគ្រឿងក្លាយជារានដាំបន្លែនៅថៃ ព្រោះអ្នករត់ឈ្នួលទុកចោល
ពិតជាស្ទើរមិនគួរឲ្យជឿដែល រថយន្តរាប់រយគ្រឿងត្រូវបានយកធ្វើជាកន្លែងដាំបន្លែនៅក្នុងទីក្រុងបាំងកក ប្រទេសថៃ បន្ទាប់អ្នកប្រកបមុខរបរថយន្តឈ្នួលបានបោះបង់ចោល ហើយបំណុលកើនឡើង។
នៅលើដំបូលរថយន្តត្រូវបានគេមើលឃើញពីការដាំបន្លែផ្សេងៗដូចជា ខ្ទឹម ត្រប ម្ទេស និងជីនានាដោយការដាក់រាន ឬទ្រើងនៅពីលើហើយដាក់ដីដើម្បីដាំ។

រថយន្តប្រហែលជា២០០គ្រឿងត្រូវបានចតចោលនៅចំណតក្រុមហ៊ុន Ratchapruek Taxi Cooperative នៅផ្លូវ Bang Waek ប្រហែលមួយឆ្នាំហើយ បន្ទាប់ពីម្ចាស់មិនអាចប្រកបមុខរបរបានចាប់តាំងពីវិបត្តិកូវីដ-១៩ផ្ទុះឡើង។

បុរសឈ្មោះ Thapakorn Asawalertkul អាយុ៥៤ឆ្នាំបាននិយាយថា ៖«បុគ្គលិករបស់ខ្ញុំស្ត្រេសខ្លាំង។ យើងទាំងអស់គ្នាធុញថប់នៅការិយាល័យ ដូច្នេះយើងមានគំនិតដាំបន្លែផ្សេងៗដែលអាចញាំបាន»។

បន្ទាប់ពីដើរចុះឡើង ហើយឃើញរថយន្តទុកចោលរាប់រយគ្រឿងក៏កើតគំនិតដាំនៅលើរថយន្ត។ លោក Thapakorn ជាទីប្រឹក្សានៅក្រុមហ៊ុន Ratchapruek និង Baworn ដែលមានរថយន្តប្រហែលជា៨០០០គ្រឿង។

អាជីវកម្មបានជួយអ្នករកស៊ីរថយន្តឈ្នួលទទួលបានប្រាក់ចំណូលល្អគួរសម។ ចុងក្រោយ ពួកគេត្រូវបង់ប្រាក់រំលស់មុនត្រឹមតែ៩១ដុល្លារប៉ុណ្ណោះដើម្បីទទួលបានរថយន្តមួយគ្រឿងយកទៅរត់។ ទោះបីជាយ៉ាងណា ចាប់តាំងកូវីដ-១៩បានរាតត្បាតប្រទេសថៃកាលពីឆ្នាំមុនមក អ្នកបើករថយន្តឈ្នួលបានជួបបញ្ហាប្រាក់ចំណូល។ ពួកគេរកប្រាក់ចំណូលមិនបានដោយសារខ្វះអ្នកជិះ ហើយបំណុលក៏កើនឡើង។
ទីបំផុត ពួកគេមិនអាចសងបំណុលបាន ដូច្នេះពួកគេសម្រេចយករថយន្តមកទុកចោល និងវិលត្រឡប់ទៅស្រុកកំណើតវិញតាមខេត្តនានា។

លោក Thapakorn បានឲ្យដឹងថា ៖«ពួកគេបន្សល់នូវបន្ទុកដល់ពួកយើង ពីព្រោះពួកគេមិនបានបង់ប្រាក់មុនច្រើន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


