Connect with us

សេដ្ឋកិច្ច

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចុះហត្ថលេខាមិនហួសខែតុលានេះ

បានផុស

នៅ

កម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បួងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) ជាផ្លូវការ មិនឲ្យហួសពីក្នុងខែតុលាខាងមុខនេះឡើយ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើការចរចាអស់រយៈពេលជាង១ឆ្នាំមកនេះ។ ការយឺតយ៉ាវត្រូវបានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មពន្យល់ថា ភាគីទាំងពីរត្រូវការពេលវេលាដើម្បីផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់ និងម្យ៉ាងទៀតដោយសារតែបញ្ហាកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា បើមិនមានការប្រែប្រួលទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) រវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូងនឹងចុះហត្ថលេខាផ្លូវការ មិនឱ្យហួសពីក្នុងខែតុលានេះឡើយ។

ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីភាគីទាំងពីរបានធ្វើការសិក្សាពីលទ្ធភាពជាដៃគូពាណិជ្ជកម្មមួយគ្នាអស់ជាច្រើនខែ គឺចាប់តាំងពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៩ មកម៉្លេះ។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា មុននឹងឈានដល់មានកិច្ចព្រមព្រៀងជាមួយគ្នា គឺអ្នកជំនាញបានសិក្សាយ៉ាងល្អិតល្អន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺមានតែផលចំណេញគ្មានការខាតបង់ឡើយសម្រាប់កម្ពុជា។ បើតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បួង និងកម្ពុជានឹងជំរុញឱ្យកម្ពុជាអាចនាំចេញនូវផលិតផលជាច្រើនទៀតទៅកាន់សាធារណរដ្ឋកូរ៉េមានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច កៅស៊ូ និងផលិតផលកសិកម្មជាដើម រីឯការនាំចូលពីកូរ៉េមកវិញមាន យានយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងគ្រឿងសំអាងជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKFTA) នឹងចូលជាធរមាននៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១ បន្ទាប់​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​បញ្ចប់​ការ​ចរចា​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​​កុម្ភៈ​ ឆ្នាំ២០២១។ គម្រោងនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េនេះ ត្រូវបានលើកក្នុង ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៦-៨កញ្ញា។

នៅក្នុង​ដំណើរទស្សនកិច្ចនោះលោក ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោក ឆុង អើយយ៉ុង ដែលជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-សាធារណរដ្ឋកូរ៉េនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាឆ្នាំ២០២១។ ភាគីទាំងពីរសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញក្រោយវិបត្តិ កូវីដ-១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ CKFTA ​នឹង​ក្លាយ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​២​ បន្ទាប់​ពី​ CCFTA ​រវាង​កម្ពុជា​និង​ចិន​។

កម្ពុជាគឺជាគោលដៅនាំចេញទី៦០ របស់សាធារណរដ្ឋកូរ៉េដែលមានទំនិញសំខាន់ៗ ដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯកម្ពុជា វិញបាននាំទំនិញទៅកូរ៉េខាងត្បូងភាគច្រើនគឺជា សម្លៀកបំពាក់ និងផលិតផលស្បែកជើង កាបូបជាដើម។

នៅក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណ ៩៣,៨ភាគរយនៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ ៩៥,៦ភាគរយលើផលិផលរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកន្លងមក។

របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ក្នុង​ឆ្នាំ​២០១៩ មាន​ប្រមាណ ១ ០៣២ លាន​ដុល្លា​រ។ ទំហំ​ពាណិជ្ជ​កម្មនេះបាន​កើនឡើង​ជិត ​២០​ភាគរយបើ​ធៀប​នឹង​ឆ្នាំ​២០១៨ និង​កើនឡើង ២៥៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០០៩ ដែលមាន​ប្រមាណ ២៩១ លាន​ដុល្លា​​។ ដោយឡែកនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជ កម្ម​ទ្វេភាគី​រវាង​ប្រទេសទាំងពីរ គឺសម្រេចបានជាង ៨៨៥លានដុល្លារប៉ុណ្ណោះ ពោលគឺមានការថយចុះប្រមាណ ១៨ភាគរយ ​ធៀប​នឹង​​ឆ្នាំ​២០១៩។

គួរបញ្ជាក់ថា ​ក្រៅពី​ប្រទេស​ចិន និង​សាធារណរដ្ឋកូរ៉េ រាជរដ្ឋាភិបាល​កម្ពុជាក៏បាន​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​សិក្សានិង​រៀបចំ​គោលនយោបាយយុទ្ធសាស្ត្រ​ចរចាក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ធំៗ​គោលដៅ​ចំនួន​៦​ទៀត​ ដែលក្នុងនោះមានសហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) ជា​អង្គការ​សមាហរណកម្ម​ថ្នាក់​តំបន់​នៅ​អាស៊ី​ខាងលិច អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​ ប្រទេស​អង់គ្លេស អាម៉េរិក ជប៉ុន ម៉ុង​ហ្គោ​លី និងឥណ្ឌា​៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ណេតាន់យ៉ាហ៊ូ ពុល​ចំណី លុបចោល​ការ​ផ្ដល់​សក្ខីកម្ម​នៅតុលាការ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

ព័ត៌មានជាតិ២២ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ៤១ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម