ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីតម្រូវឲ្យចិនសុំទោសចំពោះការបង្ហោះរូបភាពបញ្ឆេះភាពតានតឹង
ប្រទេសអូស្រ្តាលីបានទាមទារឲ្យប្រទេសចិនសុំទោសចំពោះការបង្ហោះរូបភាពក្លែងក្លាយនៅលើគណនី Twitter របស់រដ្ឋាភិបាលដែលបង្ហាញពីទាហានអូស្ត្រាលីម្នាក់សម្លាប់កុមារអាហ្វហ្គានីស្ថាន។
លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា ទីក្រុងប៉េកាំងគួរតែខ្មាស់អៀនចំពោះការចែករំលែករូបភាពដែលគួរស្អប់ខ្ពើមនេះ។
រឿងនេះបានកើតឡើងចំពេលភាពតានតឹងនយោបាយកាន់តែពុះកញ្ជ្រោលខ្លាំងរវាងប្រទេសទាំងពីរ។

រូបភាពនេះសំដៅទៅលើឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានគេចោទប្រកាន់ថាប្រព្រឹត្តដោយទាហានអូស្ត្រាលីមួយចំនួន។
កាលពីដើមខែនេះ របាយការណ៍បានរកឃើញព័ត៌មានគួរឲ្យទុកចិត្តដែលថា ទាហានអូស្ត្រាលីចំនួន២៥នាក់បានជាប់ពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិលនិងអ្នកទោសអាហ្វហ្គានីស្ថានចំនួន៣៩នាក់នៅចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។
នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lijian Zhao បានបង្ហោះរូបភាពមួយដែលបង្ហាញពីទាហានអូស្រ្តាលីកាន់កាំបិតប្រឡាក់ឈាមនៅក្បែរកុមារម្នាក់។ គេឃើញក្មេងនោះកាន់កូនចៀមមួយក្បាល។

រូបភាពនេះមើលទៅដូចជាសំដៅទៅការចោទប្រកាន់កាលពីពេលកន្លងមកដែលថា ទាហានអូស្រ្តាលីបានប្រើកាំបិតដើម្បីធ្វើឃាតក្មេងប្រុសអាហ្វហ្គានីស្ថានអាយុ១៤ឆ្នាំចំនួនពីរនាក់។
គេបានរកឃើញ ភ័ស្តុតាងដែលអាចជឿទុកចិត្តបាននៃការសម្លាប់ដោយខុសច្បាប់នៅក្នុងអង្គភាពវរជន។ ការចោទប្រកាន់នេះរួមមាន ទាហានវ័យក្មេងត្រូវបានលើកទឹកចិត្តឲ្យបាញ់សម្លាប់អ្នកទោសសម្រាប់ការសម្លាប់ដំបូងរបស់ពួកគេ។
អូស្រ្តាលីបានស្នើសុំឲ្យ Twitter ដកការបង្ហោះនេះចេញពីវេទិការបស់ខ្លួនដោយពណ៌នាថា វាជា “ការផ្សព្វផ្សាយព័ត៌មានមិនពិត” ។

លោក Morrison បានពណ៌នាការបង្ហោះនេះថា ជាការស្អប់ខ្ពើម ការវាយលុកយ៉ាងខ្លាំងនិងគួរឲ្យខឹងជាទីបំផុត។
លោកនិយាយថា “រដ្ឋាភិបាលចិនគួរតែខ្មាស់អៀនទាំងស្រុងចំពោះការបង្ហោះនេះ។ វាធ្វើឲ្យពួកគេបាត់បង់តម្លៃនៅចំពោះមុខពិភពលោក។ វាជារូបភាពមិនពិតនិងជាពាក្យអាក្រក់មួយសម្រាប់កងកម្លាំងការពារជាតិរបស់យើង”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អូស្រ្តាលីត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដខណៈផែនការចាក់ថ្នាំបង្ការត្រូវបានបង្ហាញ
ចុចអាន៖ ក្មេងស្រីអាយុ១១ឆ្នាំធ្វើអត្តឃាតបន្ទាប់ពីបុរសដែលរំលោភតាំងពីអាយុ៥ឆ្នាំត្រូវដោះលែងឲ្យនៅក្រៅឃុំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ