ព័ត៌មានជាតិ
គិតត្រឹមម៉ោងជិត ៣ រសៀលនេះ គ្រូពេទ្យបានយកសំណាកបានជាង ១០០ វត្តហើយ
ប្រធានមន្ទីរធម្មការនិងសាសនាបានឲ្យដឹងនៅមុននេះបន្តិចថា គិតត្រឹមម៉ោងជិត ៣ រសៀលនេះ ក្រុមគ្រូពេទ្យបានយកសំណាកបានជិត ១០០ វត្តហើយ ក្នុងចំណោមវត្ត ១៥១ នៅរាជធានីភ្នំពេញ។
លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានឲ្យដឹងថា ការធ្វើតេស្តសំណាកតាមវត្តនៅរាជធានីភ្នំពេញ បែងចែកជា ១០ ក្រុម មានក្រុមគ្រូពេទ្យធីតា និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានី។ លទ្ធផលមិនទាន់ដឹងទេ ទាល់ម៉ោង ៤ ឬ ៥ល្ងាច មានការប្រជុំសរុបរបាយការណ៍តួលេខជាផ្លូវការ។

លោកបន្តថា មកដល់ពេលនេះក្រុមគ្រូពេទ្យកំពុងនៅបន្តយកសំណាកតាមវត្តមួយចំនួន ហើយអាចនឹងបញ្ចប់នៅថ្ងៃនេះ ដោយសារការយកតេស្តសំណាកដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស Rapid ទទួលលទ្ធផលបានលឿន។
អាជ្ញាធរបានចុះយកសំណាកតាមវត្តនៅរាជធានីភ្នំពេញ ក្រោយមានការផ្ទុះកូវីដពាក់ព័ន្ធព្រះសង្ឃ និងពុទ្ធបរិស័ទរាប់សិបនាក់នៅវត្តជំពុះក្អែកកាលពីម្សិលមិញ។
ព្រះសង្ឃនិងពុទ្ធបរិស័ទចំនួន ៤៥ អង្គ/នាក់ នៅវត្តចំពុះក្អែក រកឃើញវិជ្ជមានកូវីដ១៩ ខណៈអាជ្ញាធរបិទវត្តទាំងស្រុងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១នេះ។
នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។ ក្នុងសេចក្តីប្រកាសបានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


