ជីវិតកម្សាន្ដ
ដឹងចម្លើយរបស់ ប៉ូគឹមថង សុតធីតា ទើបច្បាស់ថា ពិតជាសក្តិសមឈ្នះមកុដ MGC 2021
ក្រោយពេលប្រកាសលទ្ធផលកំណត់បានម្ចាស់ជយលាភី MGC 2021 បានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា បវរកញ្ញារូបនេះ ត្រូវមហាជនលើកសរសើរពីសម្រស់យ៉ាងស្រស់ស្អាត បូករួមនឹងសមត្ថភាពពោរពេញដោយទំនុកចិត្តខ្ពស់ផងដែរ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត ចំណេះដឹងរបស់នាង នៅវគ្គឆ្លើយសំណួរក៏ធ្វើបានល្អ ធ្វើឱ្យទស្សនិកជនស្ងើចសរសើរ ហើយនេះក៏ជាចំណុចទាក់ទាញខ្លាំងបំផុតដែលនាំឱ្យបវរកញ្ញារូបនេះអាចគ្រងតំណែងជាម្ចាស់ពានរង្វាន់យ៉ាងសក្តិសម។

នៅក្នុងវគ្គជម្រុះ ១០នាក់ (Top10) កញ្ញា ប៉ូគឹមថេង សុតធីតា និយាយជាភាសាអង់គ្លេសបានយ៉ាងល្អ និងពោរពេញដោយអត្ថន័យ ដោយនាងបានលើកយកអំពីបញ្ហាសង្រ្គាម និងអំពើហិង្សាក្នុងសង្គម មករៀបរាប់។ ចំណែកវគ្គផ្ដាច់ព្រ័ត្រ (Top5) នាងក៏ឆ្លើយសំណួរបានយ៉ាងល្អដូចគ្នា។
តោះ មកដឹងចម្លើយរបស់ម្ចាស់មកុដ MGC 2021 ទាំងអស់គ្នា!
វគ្គជម្រុះ ១០នាក់ (Top10)

“សម្រាប់ខ្ញុំ កម្មវិធី Miss Grand International នឹង Miss Grand Cambodia មិនមែនគ្រាន់តែបង្ហាញពីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិការមួយដែលអាចឱ្យពួកយើង នឹងស្រ្ដីទាំងអស់បានបង្ហាញពីការគោរព ការស្រឡាញ់ ទឹកចិត្តល្អ នឹងដួងព្រលឹងដ៏ស្រស់ស្អាតរបស់ពួកយើង ក្នុងការលុបបំបាត់ បញ្ឈប់អំពើហិង្សា និងសង្គ្រាម។
យើងដឹងហើយថា សព្វថ្ងៃនៅក្នុងប្រទេស កម្ពុជាយើងនៅតែបន្តកើត ការរំលោភបំពាន និងអំពើហិង្សារលើស្រ្តីនិងកុមារជាច្រើន។ វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់នាងខ្ញុំ ខ្ញុំសោកសៅ ខ្ញុំឈឺចាប់ ទឹកភ្នែកនាងខ្ញុំស្រក់ចុះ រាល់ពេលខ្ញុំបានឃើញរឿងរ៉ាវរបស់ពួកគេ។
ឥលូវនេះ ពេលនេះ ប្រទេសមីយ៉ាន់ម៉ា កំពុងមានសង្គ្រាមប្រជាជនជាច្រើន រងទុក្ខវេទនា បាត់បង់ការងារ ផ្ទះសំបែង មនុស្សជាទីស្រឡាញ់ បែកបាក់គ្រួសារ ។ ហេតុអ្វី យើងត្រូវបង្កើតឱ្យមានសង្រ្គាម ទាំងដែលសង្គ្រាមបានបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងនៅលើលោកនេះ ? ទាំងអស់នេះជាមូលហេតុដែលខ្ញុំចូលរួមកម្មវិធីមួយនេះ ខ្ញុំឈរនៅទៅនេះ មិនមែនសម្រាប់តែឈ្នះមកុដនោះទេ ប៉ុន្តែខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាជឿជាក់មកលើរូបនាងខ្ញុំ ហើយក្រោកឈរឡើង ដើរទៅមុខទាំងអស់គ្នា ក្នុងការជម្នះ ស្វែងរកសន្តិភាព សុភមង្គល ដើម្បីឱ្យពិភពលោក ជាកន្លែងដ៏ស្រស់ស្អាត នឹងអនាគតដ៏ត្រចះត្រចង់ សម្រាប់យុវជនក្មេងៗជំនាន់ក្រោយ និងមនុស្សជាតិ។ អរគុណ!”
វគ្គផ្ដាច់ព្រ័ត្រ (Top5)

តើគុណសម្បត្តិអ្វីនៅក្នុងខ្លួនរបស់កញ្ញា ធ្វើឱ្យកញ្ញាមានមោទកភាពចំពោះខ្លួនឯង ហើយតើកញ្ញានឹងបង្ហាញគុណសម្បត្តិរបស់កញ្ញា ពេលទទួលបានតំណែង Miss Grand Cambodia 2021 យ៉ាងដូចម្ដេច?

“ចំណុចខ្លាំង និងគុណសម្បត្តិរបស់នាងខ្ញុំ គឺនាងខ្ញុំជាមនុស្សស្រីម្នាក់ដែលមានការតស៊ូ ការអត់ធ្មត់ ការតាំងចិត្តខ្ពស់ ពិសេសគឺនាងខ្ញុំមានភាពជាអ្នកដឹកនាំ។ ខ្ញុំតែងតែសិក្សាពីការបរាជ័យដែលធ្លាប់ឆ្លងកាត់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យឱ្យដល់គោលដៅដែលនាងខ្ញុំបានកំណត់។ ហើយនាងខ្ញុំក៏មានភាពជឿជាក់លើខ្លួនឯង ព្រោះនាងខ្ញុំមានទាំងសមត្ថភាព មានទាំងសម្រស់ដែលអាចក្លាយជាអ្នកឈ្នះក្នុងកម្មវិធីនេះសក្តិសមបំផុត។”

អត្ថបទ៖ សន្យា
ចុចអាន៖ ប៉ូគឹមថង សុតធីតា ធ្លាប់ឆ្លងកាត់ការប្រកួតរហូត ៨ដងឯណោះ ទម្រាំក្លាយជាម្ចាស់មកុដ Miss Grand ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


