ជីវិតកម្សាន្ដ
ប៉ូគឹមថង សុតធីតា ធ្លាប់ឆ្លងកាត់ការប្រកួតរហូត ៨ដងឯណោះ ទម្រាំក្លាយជាម្ចាស់មកុដ Miss Grand ឆ្នាំនេះ
កម្មវិធីប្រកួតប្រជែងសម្រស់ Miss Grand Cambodia 2021 បានរកឃើញម្ចាស់គ្រងមកុដរបស់ខ្លួនហើយកាលពេលថ្មីៗនេះ ដោយបេក្ខនារីទទួលបានជយលាភីឯកបានទៅលើបវរកញ្ញាតំណាងខេត្ត បាត់ដំបង កញ្ញា ប៉ូគឹមថេង សុតធីតា។

បន្ទាប់ពីប្រឡងប្រណាំងយ៉ាងស្វិតស្វាញ កញ្ញា ប៉ូគឹមថង សុតធីតា ក៏បានក្លាយជាម្ចាស់មកុដយ៉ាងសក្តិសមជាមួយនូវសម្រស់ សមត្ថភាព ភាពវៃឆ្លាត និងភាពជឿជាក់របស់នាង។ ភាពជោគជ័យនេះបានធ្វើឱ្យបណ្ដាជនសាទរ និងស្ងើចសរសើរមិនដាច់ពីមាត់ថានាងពិតជាសក្តិសមជាម្ចាស់ពានមែន។

យ៉ាងណាមិញ នៅពីក្រោយជយលាភី MGC 2021 បវរកញ្ញារូបនេះ បានចំណាយពេលតស៊ូ ព្យាយាមអស់រយៈពេល ៦ឆ្នាំ និងធ្លាប់ចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់នានារហូតដល់ទៅ ៨ដងមកហើយ។ ក្នុងនោះ ម្ចាស់មកុដ MGC 2021 ធ្លាប់ប្រកួតដូចជា៖

– Khmer super model (top 10 )
– Miss Grand Cambodia 2016 (unplaced)
– Miss Grand Cambodia 2017 (top10)
– Miss Tourism world (3rd runner up )
– Asian Model Festival 2018
– Miss universe Cambodia (3rd runner up )
– Miss Asia Pacific
– Miss Touris Metropolitan ( top 10 )

ទម្រាំក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា ពិតជាប្រឹងប្រែង តស៊ូខ្លាំងណាស់ ហើយពេលនេះអ្វីដែលនាងព្យាយាម ពិតជាធ្វើឱ្យសាធារណជនមានមោទកភាពជាទីបំផុត៕

អត្ថបទ៖ សន្យា
ចុចអាន៖ ព្រះនាងតូច ជេនណា មោទនភាពខ្លាំង ពេលគ្រងឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ !
ចុចអាន៖ មេរៀនធំៗ ៥ ពីម្ចាស់មកុដ Miss Grand International នាង Abena Appia
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


