KPT+
គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធ ពីម្ចាស់ជយលាភីពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១
អ្នកនិពន្ធវ័យក្មេង និងជាម្ចាស់ជយលាពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១ លោក កែវ សេងរដ្ឋា បានបង្ហើបគន្លឹះ ៥យ៉ាងដើម្បីក្លាយខ្លួនជាអ្នកនិពន្ធ។ គន្លឹះទាំងនោះរួមមាន៖
១. ក្ដីស្រឡាញ់៖ អ្នកដែលចង់ក្លាយជាអ្នកនិពន្ធម្នាក់ត្រូវច្បាស់ថា ខ្លួនពិតជាស្រលាញ់កិច្ចការតែងនិពន្ធនេះពិតប្រាកដមែន ព្រោះការងារនេះ វាទាល់តែយើងជាអ្នកដែលស្រឡាញ់ពិតប្រាកដ ទើបអាចធ្វើបាន។
២. មានចំណូលចិត្តលើការអាន៖ អ្នកនិពន្ធគ្រប់គ្នា សុទ្ធតែជាអ្នកដែលចូលចិត្តលើការអាន ហើយពូកែអាន។ បើយើងចង់ក្លាយជាអ្នកនិពន្ធម្នាក់ យើងត្រូវអានសៀវភៅឱ្យបានច្រើន ដើម្បីឱ្យមានចំណេះដឹងទូលំទូលាយ ងាយស្រួលក្នុងការសរសេរស្នាដៃរបស់ខ្លួន។
៣. សិក្សាពីគម្រូស្នាដៃមុនៗ៖ ស្នាដៃលោកគ្រូអ្នកគ្រូ ស្នាដៃអ្នកនិពន្ធរៀមច្បង ឬស្នាដៃដែលមាននៅលើទីផ្សារ យើងគួរតែអានឱ្យបានច្រើន ព្រោះកាលដែលយើងអានពីស្នាដៃរបស់អ្នកនិពន្ធដទៃទៀត យើងអាចសិក្សាពីរបៀបសរសេរដ៏សម្បូរបែប។
៤. មានភាពជាខ្លួនឯង៖ ក្រៅពីការសិក្សានូវស្នាដៃផ្សេងៗ យើងត្រូវសរសេរស្នាដៃតាមបែបផែនរបស់ខ្លួន ជាស្នាដៃង្កើតថ្មីដោយមិនចម្លងពីអ្នកដទៃ។
៥. បន្តស្រាវជ្រាវ និងពង្រឹងស្នាដៃ៖ ការបន្តពង្រឹងគុណភាពនៃស្នាដៃជានិច្ច និងទទួលយកនូវរាល់មតិរិះគន់ដើម្បីស្ថាបនា ទោះជាអ្វីដែលអ្នកចង់ក្លាយជាអ្នកនិពន្ធម្នាក់គួរមាន បើទោះបីជាក្លាយជាអ្នកនិពន្ធយូរឆ្នាំយ៉ាងណាក៏ដោយ។
លើសពីនេះ លោកបានបន្តថា ឆ្លងកាត់តាមរយ:បទពិសោធក្នុងការតែងនិពន្ធជាងបីឆ្នាំមកនេះ លោកមានពាក្យពេចន៍ដល់ប្អូនៗស្រករក្រោយដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធថា «ការងារតែងនិពន្ធ ជាកិច្ចការដែលប្រើបេះដូង។ បើគ្មានក្ដីស្រឡាញ់ចំពោះការសរសេរទេ យើងនឹងពិបាកតស៊ូជាមួយវាបន្តិច ហើយបើមានចិត្តស្រឡាញ់ការសរសេរហើយ ត្រូវត្រៀមចិត្តឱ្យរួចរាល់ ទទួលស្គាល់ថា វាជាការងារដែលប្រើពេលយូរ តែទទួលផលបានតិច ព្រោះទម្រាំសម្រេចបានស្នាដៃមួយ វាមិនមែនជារឿងងាយនោះទេ។ មុននឹងសរសេរអ្វីមួយ ត្រូវសួរខ្លួនឯងថា ស្នាដៃរបស់យើងនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នកអានដែរទេ ហើយវាអាចជួយសង្គមបានកម្រិតណា។ ហើយត្រូវរៀនបើកចិត្តទូលាយក្នុងការទទួលយកការរិះគន់ ពីសំណាក់អ្នកអាន ឬអ្នកនិពន្ធដូចគ្នា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងក្នុងការតែងនិពន្ធឱ្យកាន់តែល្អប្រសើរជាងមុន។»
គួរបញ្ជាក់ផងដែរថា លោកកែវ សេងរដ្ឋា បានប្រឡូកក្នុងវិស័យតែងនិពន្ធនៅចុងឆ្នាំ ២០១៧។ លោកបានចេញស្នាដៃបោះពុម្ភ រឿងខ្លី ប្រលោមលោក និងអត្ថបទលើកទឹកចិត្តរួមមាន សៀវភៅ សំឡេងខ្សឹប សៀវភៅ ហឫទ័យ សៀវភៅ បែបណាទើបល្អ? សៀវភៅសហនិពន្ធ មន្តទឹកខ្មៅ ព្រៃរំដួល ខ្មាសខ្លួនឯង។ លើសពីនេះ លោកក៏ជាម្ចាស់ជ័យលាភីក្នុងការប្រកួតស្នាដៃធំៗរួមមាន៖
– កំណាព្យរឿង “ឃាតកឥតស្រមោល” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ២០២១
– រឿងខ្លី “រោគព្យសនៈ” ចំណាត់ថ្នាក់លេខពីរ ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ២០២១
– ប្រលោមលោក “ឧត្តមគតិ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២០
– ប្រលោមលោក “បេសកកម្មបេះដូង” ចំណាត់ថ្នាក់លេខ៤ ពានរង្វាន់លីធាមតេងឆ្នាំ២០១៨
– កំណាព្យ “សុរិយា” ចំណាត់ថ្នាក់លេខ៣ ពានរង្វាន់មហោស្រពអក្សរសិល្ប៍ឆ្នាំ២០១៨៕
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ “បែបណាទើបល្អ?” ប្រើពេលជាង១ឆ្នាំដើម្បីសរសេរ ផ្ដើមចេញពីពិសោធន៍ធ្លាប់ជួបបញ្ហារបស់អ្នកនិពន្ធ
ចុចអាន៖ “កូនទន្សាយ” បង្ហាញហេតុផល ៥ចំណុច ហ្វេនៗមិនគួររំលងស្នាដៃទី២របស់ខ្លួន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារារ៉េប Ricky ScoTt ទម្លាយរឿងនារីម្នាក់ត្រូវ Rappersល្បីឈ្មោះ២រូបបៀតបៀនផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ