ជីវិតកម្សាន្ដ
“បែបណាទើបល្អ?” ប្រើពេលជាង១ឆ្នាំដើម្បីសរសេរ ផ្ដើមចេញពីពិសោធន៍ធ្លាប់ជួបបញ្ហារបស់អ្នកនិពន្ធ
ផ្ដើមចេញពីបទពិសោធន៍ធ្លាប់ជួបបញ្ហា ហើយត្រូវការការលើកទឹកចិត្ត សៀវភៅ “បែបណាទើបល្អ?” បានចេញផ្សាយជាស្នាដៃលើកទឹកចិត្តទី៣ របស់អ្នកនិពន្ធ កែវ សេងរដ្ឋា កាលពីពេលថ្មីៗនេះ។

និយាយដល់ការសរសេរសៀវភៅលើកទឹកចិត្តមកហូរហែ អ្នកនិពន្ធ កែវ សេងរដ្ឋា ប្រាប់ថា មិនមែនលោកសរសេរតែសៀវភៅលើកទឹកចិត្តនោះទេ គ្រាន់តែលោកមានឱកាសចេញសៀវភៅលើកទឹកចិត្តមុនប៉ុណ្ណោះ។ លោកថា នាថ្ងៃមុខខ្លួនមានគម្រោងចេញសៀវភៅប្រលោមលោកដែរ។

ទន្ទឹមនឹងនេះ មូលហេតុដែលម្ចាស់ស្នាដៃ “បែបណាទើបល្អ?” សរសេរសៀវភៅលើកទឹកចិត្តកន្លងមក ដោយសារលោកខ្លួនឯងធ្លាប់ជួបបញ្ហា ហើយត្រូវការការលើកទឹកចិត្ត។
“ពេលនោះ ខ្ញុំបានទទួលការលើកទឹកចិត្តតាមរយៈសំណេររបស់អ្នកនិពន្ធខ្មែរ និងបរទេសជាច្រើន។ ក្រោយមក ដោយហេតុខ្ញុំរកឃើញថា ខ្លួនឯងស្រឡាញ់ការតែងនិពន្ធផងនោះ ខ្ញុំក៏ចាប់ផ្ដើមសរសេរអត្ថបទលើកទឹកចិត្ត ហើយក៏បានបោះពុម្ពជាសៀវភៅបន្តបន្ទាប់។”
អ្នកនិពន្ធវ័យ ២៩ ឆ្នាំរូបនេះ បានឲ្យដឹងថា សៀវភៅ “បែបណាទើបល្អ?” មានលក្ខណៈប្លែកពីសៀវភៅ “សំឡេងខ្សឹប” និង “ហឫទ័យ” បន្តិចត្រង់ថា “បែបណាទើបល្អ?” បង្ហាញពីគំនិត ក៏ដូចជាការណែនាំអ្នកអានឱ្យដឹងថា បើពួកគេជួបបញ្ហាមួយ តើត្រូវដោះស្រាយបែបណាទើបល្អ ជាជាងគ្រាន់តែលើកទឹកចិត្តប្រិយមិត្តឱ្យរឹងមាំតែម្យ៉ាង។

ដោយឡែក ស្នាដៃថ្មីចុងក្រោយនេះ អ្នកនិពន្ធប្រើពេលជាងមួយឆ្នាំក្នុងការសរសេរ ពោលគឺលោកចាប់ផ្ដើមសរសេរតាំងពីមិនទាន់បានបោះពុម្ពផ្សាយសៀវភៅ “ហឫទ័យ” មកម្ល៉េះ។ លោកមានប្រសាសន៍ថា មានការពិបាកខ្លះៗដែរក្នុងការសរសេរ “បែបណាទើបល្អ?” ព្រោះគ្រប់យ៉ាងក្នុងសៀវភៅ លោកផ្ដោតលើដំណោះស្រាយនៃបញ្ហាតាមរបៀបលើកទឹកចិត្តទៅជាមួយគ្នា។

“បែបណាទើបល្អ?” មានកម្រាស់ ២៤៥ ទំព័រ តម្លៃ ២៨០០០រៀល។ ប្រិយមិត្តអាចរកទិញបាននៅតាមបណ្ណាគារ និងហាងលក់សៀវភៅអនឡាញជាច្រើនទូទាំងប្រទេស។ ប្រសិនបើចង់ទិញដុំយកទៅលក់បន្ត អាចទាក់ទងទៅកាន់ផេក មេសា-April ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ហេតុផលសំខាន់ពីរនេះហើយ ទើបរឿង “ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” បោះពុម្ពម្ដងទៀត
ចុចអាន៖ ខ្សែជីវិតនារីវ័យក្មេងម្នាក់កើតចេញពីគ្រួសារក្រីក្រនៅជាយដែន ត្រូវបានលាតត្រដាងក្នុងកូនសៀវភៅថ្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ