ព័ត៌មានអន្ដរជាតិ
មកដឹងបណ្ដាប្រទេស អាស៊ាន ត្រៀមបើកទទួលភ្ញៀវទេសចរបរទេស (មានវីដេអូ)
បច្ចុប្បន្នបណ្ដាប្រទេសអាស៊ានមួយចំនួនកំពុងមើលឃើញពីការបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ បន្ទាប់ពីវិស័យមួយនេះបានដាំក្បាលចុះ ដោយសាររោគរាតត្បាតកូវីដ ១៩ ។

នេះជាការក្រឡេកមើលថាតើប្រទេសណាខ្លះនៅតំបន់អាស៊ានកំពុងបើកទូលាយទទួលអ្នកទេសចរ និងប្រទេសណាដែលនៅតែបិទព្រំដែនរបស់ខ្លួន ។
ព្រះរាជាណាចក្រកម្ពុជា
កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលការបើកដំបូង គឺនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរ នៃខេត្តកោះកុង ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតទៅ ។

ថៃ
ថៃនឹងអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពីប្រទេស និងដែនដីចំនួន ៤៦ ចូលក្នុងប្រទេស ដោយមិនឲ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ ខណៈដែលប្រទេសមួយនេះកំពុងស្វែងរកការធ្វើឲ្យឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួនរស់ឡើងវិញ ។

សិង្ហបុរី
មជ្ឈមណ្ឌលពាណិជ្ជកម្មសិង្ហបុរីបានចាប់ផ្តើមបើកដំណើរការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញដូសពីប្រទេសចំនួន ១០ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ហើយនឹងបន្ថែមទៀតក្នុងពេលឆាប់ៗនេះ ។

ឥណ្ឌូណេស៊ី
ប្រទេសឥណ្ឌូណេស៊ីបានបើកដំណើរការឡើងវិញនូវកោះបាលីក្នុងខែនេះដល់ភ្ញៀវទេសចរមកពីប្រទេសមួយចំនួន ប៉ុន្តែអ្នកធ្វើដំណើរនៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃ នៅពេលមកដល់ ។

វៀតណាម
វៀតណាមគ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវបរទេសចូលកម្សាន្តនៅកោះ Phu Quoc ចាប់ពីខែក្រោយនេះ ។

ម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ីក៏មានផែនការដូចគ្នាទៅនឹងវៀតណាមផងដែរ ដោយត្រៀមបើកកោះ Langkawi នៅខែក្រោយនេះ ។

គួរបញ្ជាក់ថា ប្រទេសមួយចំនួនទៀតរួមទាំង ហ្វីលីពីន ព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា នៅតែបិទព្រំដែនមិនទាន់ទទួលភ្ញៀវទេសចរបរទេសឡើយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រជុំលើកដំបូងជាមួយ អាស៊ាន អាមេរិក ផ្តល់ថវិកា ១០២ លានដុល្លារដល់ប្លុកមួយនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


