សុខភាព
ប្រភេទលាមក អាចបញ្ជាក់ពីបញ្ហាសុខភាពពោះវៀន
ស្តាប់មើលទៅដូចជាចម្លែក ប៉ុន្តែតាមពិតទៅ វាជាគំនិតល្អវិញទេ ក្នុងការពិនិត្យមើលបញ្ហាសុខភាពផ្ទាល់ខ្លួនជាទូទៅ។

១ ក្រហម
ប្រសិនបើលាមកមានពណ៌ក្រហម វាបង្ហាញពីការហូរឈាមក្នុងក្រពះពោះវៀន។ ជាធម្មតា វាទម្លាក់ចុះក្រោមនៅក្នុងពោះវៀនធំ ឬរន្ធគូថ។ វាអាចបណ្តាលមកពីសុខភាពខាងក្នុង ដែលយូរៗទៅ នឹងបង្ករជាមហារីក ។ ដូច្នេះត្រូវកំណត់ពេល ណាត់ជួបជាមួយគ្រូពេទ្យ ដើម្បីពិគ្រោះពីរោគនេះឲ្យទាន់ពេលវេលា។
២ ខ្មៅ
ជាធម្មតា លាមកខ្មៅ ឬក្រហាយ ក៏ជាសញ្ញានៃការហូរឈាមដែរ ប៉ុន្តែវាប្រែជាខ្មៅ ដោយសារតែវាមានឈាមចាស់។ នេះជាការបង្ហាញពីការហូរឈាមនៅផ្នែកខាងលើ នៃបំពង់អាហារ។ ដែលអាចបណ្តាលមកពីទឹកនៅក្នុងបំពង់អាហារ ស្រទាប់ក្រពះរលាក ឬសរសៃឈាមខុសប្រក្រតី។
៣ រាគរ៉ាំរ៉ៃទៅជាអន្ធិលៗ
នៅពេលញ៉ាំអាហារមិនល្អ លាមកនឹងទន់ ហើយទៅជារាវ ដែលនេះគឺជាសញ្ញានៃជំងឺមូលដ្ឋានមួយចំនួន រួមមាន ជំងឺពោះវៀន ឈឺគ្រឿងក្នុង រហូតទៅជាសន្លប់ក៏មាន។
៤ ពណ៌ស្លេកឬដីឥដ្ឋ
លាមកពណ៌ស្លេក ឬដីឥដ្ឋ វាអាចទៅរួច ដែលអ្នកមានការឆ្លងមេរោគថ្លើម ដែលកាត់បន្ថយការផលិតទឹកប្រមាត់ ឬលំហូរទឹកប្រមាត់ចេញពីថ្លើមត្រូវបានរារាំង។ នេះអាចបណ្តាលមកពីកត្តាផ្សេងៗដូចជា គ្រួសក្នុងថង់ទឹកប្រមាត់ ដុំសាច់ រលាកថ្លើម ឬថ្នាំមួយចំនួន។

៥ លាមកអណ្តែត
លាមកអណ្ដែត មានន័យថា មកពីការផលិតឧស្ម័នលើសនៅក្នុងខ្លួន។ នោះមានន័យថា មកពីការរំលាយអាហាររបស់អ្នកមិនពេញលេញ ហើយមិនបានស្រូបយកសារធាតុចិញ្ចឹមបានល្អ។។ សូមព្យាយាមផ្លាស់ប្ដូររបបអាហារ ដើម្បីកែលំអការរំលាយអាហារ។
៦ បៃតង
លាមកពណ៌បៃតង ជាធម្មតាជាសញ្ញានៃការរំលាយអាហារមិនល្អ ឬមិនបានពេញលេញ។ ពណ៌គឺបណ្តាលមកពីវត្តមាននៃទឹកប្រមាត់។ ទឹកប្រមាត់ត្រូវបានរក្សាទុកនៅក្នុងថង់ ហើយត្រូវបានគេប្រើដើម្បីរំលាយខ្លាញ់។ ប៉ុន្តែប្រសិនបើលាមកផ្លាស់ទីលឿនពេក តាមរយៈប្រព័ន្ធរបស់អ្នក ទឹកប្រមាត់មិនមានឱកាសត្រូវបានរំលាយទេ។ ការឆ្លងមេរោគមួយចំនួនដូចជា salmonella ក៏អាចបណ្ដាលឲ្យលាមកពណ៌បៃតងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បញ្ហាទាំងអស់នេះ បណ្តាលឲ្យកើតជំងឺទល់លាមករ៉ាំរ៉ៃ
ចុចអាន៖ពេលទល់លាមកប្រឹងបន្ទោបង់ខ្លាំងពេក ប្រយ័ត្នកើតជំងឺរហែករន្ធទ្វារបាត
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


