សុខភាព
បញ្ហាទាំងអស់នេះ បណ្តាលឲ្យកើតជំងឺទល់លាមករ៉ាំរ៉ៃ
ការទល់លាមកឬ ការពិបាកបន្ទោបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ព្រោះវាអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍របស់យើងផងដែរ។

ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះ គឺមានកត្តា និងមូលហេតុជាច្រើនទៀត ដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ ដែលបង្កឲ្យមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជាៈការឆ្លុះពោះវៀនធំ ការធ្វើអេកូពោះ ការធ្វើតេស្តឈាម…។
មូលហេតុដែលអាចបង្កឲ្យមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា ជំងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជំងឺមហារីកពោះវៀនធំ)ជំងឺខ្សោយពោះវៀនធំ ជំងឺខ្សោយក្រពេញមេអំបៅ ជំងឺរលាកពោះវៀនធំរ៉ាំរៃ និងមានជំងឺប្រចាំរាងកាយផ្សេងៗទៀតដូចជា ទឹកនោមផ្អែមនិងជំងឺដែលបណ្តាលឲ្យខូច ឬខ្សោយនៃប្រព័ន្ធបញ្ជាចលនារបស់ពោះវៀនធំ ។ល។

កត្តាដែលរួមផ្សំផ្សេងៗក៏មាន ដូចជា ការគិតច្រើនឬនិងពិបាកចិត្តច្រើន។ ចំណែករបបអាហារប្រចាំថ្ងៃមិនត្រឹមត្រូវមិនមានលំហាត់ប្រាណការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន។ ចំណែកផលវិបាកនៃជំងឺទល់លាមកពីអាចបង្កទៅជាជំងឺឬសដូងបាត អាចឲ្យមានការដាច់រហែកភ្នាសរបស់បាត និងបង្កជាការធ្លាក់ឈាម ហើយមានការឈឺចាប់ពេលបន្ទោបង់។ អ៊ីចឹងបើសិនជាមានការទល់លាមកនេះ មានការរ៉ាំរៃយូរ វាក៏អាចបណ្តាលឲ្យទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។

យើងទាំងអស់គ្នាអាចជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះបាន ដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និងការគិតរឿងពិបាកចិត្តច្រើន របបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ…)។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី ២ថ្ងៃ ឡើងទៅ មានការស្រកចុះទង្ងន់លឿននិងខុសពីធម្មតា មានការស្លេកស្លាំង មានការធ្លាក់ឈាមពេលបន្ទោបង់ និងមានការឈឺចុកចាប់ក្នុងពោះរ៉ាំរៃ។ បើសិនជាមានបញ្ហាទាំងនេះ គឺត្រូវតែមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស គឺជាការល្អ និងដើម្បីបង្ការសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


