វប្បធម៌ ជំនឿ
«រកា» ឆ្នាំនេះលុយហូរចូលឥតឈប់ក្នុងជីវិត រីឯអាជីពក៏រឹងមាំ ដោយសារភាពស្មោះត្រង់របស់ខ្លួន
យោងតាមហោរាសាស្ត្ររបស់ចិន មាន់ជាសត្វទី ១០ ក្នុងរាសីចក្រ ដែលមានឆ្នាំ ២០១៧, ២០០៥, ១៩៩៣, ១៩៨១, ១៩៦៩, ១៩៥៧ និង ១៩៤៥ ។
បុគ្គលិកលក្ខណៈមនុស្សឆ្នាំរកា ថ្វីត្បិតតែតែរកាមិនពូកែខាងកលល្បិច និងការទូតក៏ដោយ តែពួកគេមានអំណោយទានដោយភាពសុចរិត និងភាពស្មោះត្រង់ជាគំរូតាំងពីកំណើត។ មាន់ចូលចិត្តព័ត៌មានលម្អិតតូចៗ ហើយគ្មានអ្វីអាចគេចផុតពីភ្នែករបស់មនុស្សឆ្នាំមាន់បានទេ។ ពួកគេអាចក្លាយជាទីប្រឹក្សាដ៏ល្បីម្នាក់ បើទោះបីជានិយមលេងសើចមែនពិត តែមនុស្សនេះ តែងយកចិត្តទុកដាក់លើការគ្រប់គ្រងប្រចាំថ្ងៃរបស់មនុស្សពិសេសៗជុំវិញ។

បុគ្គលិកលក្ខណៈដ៏រឹងមាំរបស់រកា គឺមិនអនុញ្ញាតឲ្យនរណាម្នាក់មករំលោភ លើភាពទន់ខ្សោយខ្លួនឡើយ។ មនុស្សឆ្នាំនេះទាំងប្រុសនិងស្រី គឺស្អប់បំផុត អ្នកណាមកបង្គាប់បញ្ជាជីវិតគេ។ ពេលខ្លះពួកគេតែងតែប្រែប្រួល ខ្លះរីករាយ ខ្លះរំជួលចិត្ត។ ពួកគេចូលចិត្តជួយអ្នកដទៃដោះស្រាយបញ្ហា សិក្សាគ្រប់ទិដ្ឋភាពទាំងអស់ មុនពេលធ្វើការសម្រេចចិត្ត។
តាមជំនឿឆ្នាំ ២០២២ នេះ មាន់នឹងជួបរឿងល្អ ប៉ុន្តែក្នុងខណៈគេប្រកាន់ខ្ជាប់ចិត្តស្មោះសរ ដែលធ្លាប់មានឲ្យជាប់ ទើបអាចមានជោគលាភដល់មុខរបរ និងការងាររបស់គេបាន។
ហុងស៊ុយប្រចាំរបស់មនុស្សចាំរកា
ផ្កាសំណាង៖ gladiola, impatiens, cockscomb
ត្បូងនាំសំណាងគឺ Citrine
លេខហុងស៊ុយ ៥, ៧, ៨
ពណ៌នាំសំណាង៖ មាស ត្នោត លឿង ។
ទិសដៅនាំសំណាង៖ ខាងលិច និរតី ឦសាន។
ឆ្នាំត្រូវគ្នាមាន៖ គោ, នាគ, ពស់
ឆ្នាំមិនត្រូវធាតុគ្នាមាន៖ កណ្ដុរ, ទន្សាយ, ឆ្កែ។
ស្នេហារបស់មាន់ ជាធម្មតា សេចក្ដីស្រឡាញ់ចំពោះមាន់ គឺជាប្រភេទនៃការទទួលខុសត្រូវ និងជាបញ្ហាប្រឈមដ៏ពិតប្រាកដមួយ។ សត្វមាន់និយមចូលចិត្តភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ខ្លួន។ បុគ្គលនេះមានចិត្តខ្លាំងក្លា និងលះបង់ខ្លាំងចំពោះមនុស្សជាទីស្រឡាញ់។
ដៃគូមាន់ ក៏ជាមនុស្សស្មោះត្រង់មួយដឹងមួយ បើសិនអ្នកណាក្បត់ គេមិនលើកលែងឲ្យឡើយ ឬដើរចេញគ្មានស្រណោះក៏មាន។ មាន់ឆាប់ខឹងអន់ចិត្ត និងមានចិត្តមានៈខ្លាំង តែគេក៏ស្រលាញ់ដៃគូគេខ្លាំងក្លាដែរ៕
អាជីពនិងលុយកាក់ សត្វមាន់ជាមនុស្សមិនសូវខ្វល់ខ្វាយពីលុយទេ។ ពួកគេទទួលបានយ៉ាងឆាប់រហ័ស ហើយចំណាយវាយ៉ាងឆាប់រហ័សដូចគ្នា។ ប៉ុន្តែមាន់មានភាពអត់ធន់ និងស្មោះត្រង់ជាមួយនឹងការងារ។ ពួកគេមានជំនាញវិជ្ជាជីវៈ និងភាពក្លាហាន។ ពួកគេក៏ធ្វើការជ្រើសរើសដ៏ឆ្លាតវៃ ប៉ុន្តែជំនួសឲ្យការប្រុងប្រយ័ត្នជាងមុន ជាមួយនឹងការសម្រេចចិត្តសំខាន់ៗ ពួកគេតែងតែពិបាកសម្រេចបន្តិច។ តែក៏មិនចូលចិត្តអ្នកបង្គាប់បញ្ជា ឲ្យលើគេដែរ។
ម៉្យាងវិញទៀត ឆ្នាំនេះដែរ រការអាចមានអាជីពមួយរឹងមាំ លុយកាក់ហូរចូលមកឥតឈប់ បើគេខំប្រឹងព្យាយាមក្នុងកិច្ចការងារបច្ចុប្បន្ននេះ។ ចំណែកបំណងប្រថ្នា នឹងសម្រេចបានដូចចិត្ត សំខាន់ឲ្យតែមានការតាំងចិត្តខ្ពស់ ហើយអំណត់ និងស្មោះត្រង់ ទើបទទួលបានអ្វីដែលប៉ងដូចចិត្តពិតមែន។

អាជីពដែលសមនឹងមាន់ គឺជាអាជីពមានសេរីភាពគ្រប់គ្រាន់។ ជម្រើសខ្លះ គឺអ្នកនយោបាយ អ្នកការទូត មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នករចនាម៉ូដជាដើម។
សុខភាពនិងរបៀបរស់នៅ មាន់ពុំសូវឈឺធ្ងន់ទេ បើឈឺក៏ឆាប់ជាលឿន ហើយសុខភាពជាមធ្យមគឺបង្អួរ។ នេះមានន័យថាមិនមានជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែបញ្ហាតូចតាចគឺចៀសមិនរួចដដែល៕
គ្រូ ណុប
ចុចអាន៖ប្រភេទក្រុមឈាម នឹងបញ្ជាក់ពីបុគ្គលិកលក្ខណៈ មនុស្សឆ្នាំ «រកា»

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ