Connect with us

វប្បធម៌ ជំនឿ

ទម្លាយអត្តចរិតពិតរបស់មនុស្សកើតឆ្នាំ «រកា» ក្នុងធាតុទាំង ៥

បានផុស

នៅ

ឆ្នាំរកាជាមនុស្សឧស្សាហ៍ព្យាយាម សង្វាត​នឹងការងារ មានភាពស្មោះត្រង់ចំពោះខ្លួនឯង។ ប៉ុន្តែពួកគេក៏ជាមនុស្សមានចិត្តឆេវឆាវ និងនិយាយស្ដីរាងត្រង់ៗ ដែលអាចធ្វើឲ្យមនុស្សជុំវិញប្រកាន់ផងដែរ។ ត្បិតថាឆ្នាំរកា​និយាយត្រង់ តែគេមិនមែន​ជា​បុគ្គល​លាក់​ពុត​ត្បុត​ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ឡើយ។ ប្រសិនបើមានស្នេហា មាន់ច្រើន​តែ​ស្មោះ​ជាមួយ​ដៃគូ ​និង​លះបង់​ឲ្យ​ស្នេហា​ច្រើន​ជាង​ខ្លួនឯង។

ទោះយ៉ាងណា មិនមែនមនុស្សដែលកើតក្នុងឆ្នាំមាន់សុទ្ធតែមានអត្តចរិតដូចៗគ្នានោះទេ ខាងក្រោមនេះគឺជាអត្តចរិតពិតធាតុទាំង ៥ របស់មនុស្សកើតក្នុងឆ្នាំរកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ សត្វមាន់មាស មនុស្សកើតក្នុងឆ្នាំ ១៩២១, ១៩៨១)

មនុស្ស​ធាតុ​មាស ច្រើនជា​បុគ្គល​ដែល​អាច​បែងចែក​ត្រូវ​ខុសបានល្អ មាន​ផ្នត់គំនិត​ច្បាស់​លាស់ និង​មានអំណាច​ពិចារណា​ឯករាជ្យ​បំផុត​ក្នុងចំណោម​សញ្ញា​រាសីចក្រ​ទាំង​១២​។ ពួកគេ​មាន​ការ​តាំង​ចិត្ត និងក្លាហានហ៊ានប្រឈម​មុខ​នឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង ហើយ​ពួកគេ​ទទួល​បាន​លាភ​សំណាង​យ៉ាង​ធំធេង ដោយសារ​តែ​ការតស៊ូ និងការប្រឹងប្រែងក្នុងជីវិត ដូចពាក្យ​បុរាណ​ចិន​ពោល​ថា “បើ​គ្មាន​ការ​តស៊ូ​ក៏​គ្មាន​ភាព​ជោគជ័យ”។

២​ សត្វមាន់ទឹក មនុស្សកើតក្នុងឆ្នាំ ១៩៣៣, ១៩៩៣

អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​រកា មានធាតុទឹក ច្រើនជានុស្សនៅ​កណ្ដាល​និង​ស្រប​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ជានិច្ច។ ពួកគេ​ក៏​ជា​មនុស្សឆ្លាត និង​រហ័សរហួន​ដែលអាចស្វែងរក​ដំណោះស្រាយ​បាន​យ៉ាង​ឆាប់រហ័ស ចំពោះ​ការ​លំបាកដែល​ជួបប្រទះ។ទោះបី​ពេលខ្លះ​បុគ្គល​នេះ​មាន​មោទនភាព​ចំពោះ​ធម្មជាតិ​ក៏​ដោយ ក៏ពួកគេ​មិន​ផ្សព្វផ្សាយ​ស្នាដៃ​របស់ពួកគេ​នៅគ្រប់​ទីកន្លែង​ដែរ។ ពួក​គេ​មាន​ចិត្ត​ស្លូតបូត និង​មាន​ចិត្ត​អាណិត​អាសូរ ហើយ​តែងតែ​បណ្ដោយ​ខ្លួន​ឲ្យ​មាន​ស្នេហា និង​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទៅ​វិញ។

៣​ សត្វ​មាន់​ឈើ មនុស្សកើតក្នុងឆ្នាំ ១៩៤៥, ២០០៥

ចំពោះ​បុគ្គល​ដែលកើតក្នុង​ធាតុឈើ​ ច្រើនតែ​មានគេ​ចូលចិត្តឬ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​អ្នកដទៃ។ ពួកគេ​ពូកែ​លេងសើច​ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង ហើយ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​ជានិច្ច។ មាន់​ឈើ​ក៏​មាន​ភាពស្វាហាប់ និង​មាន​ទំនុកចិត្ត​ខ្លាំង ទោះជាយ៉ាងណាក៏ដោយ ពួកគេ​ក៏​មាន​អារម្មណ៍​ទន់ភ្លន់​ខ្លះដែរ ដើម្បី​ចង់​បាន​ការ​ស្រលាញ់​ពី​អ្នកដទៃ។​ មាន់​ឈើ​ក៏​មាន​សំណាង​ក្នុង​ការ​រក​លុយ តែ​បែរ​ជា​មិន​សូវ​ជា​ពូកែ​សន្សំ​ ឬ​មិន​ស្ថិតស្ថេរ​ទាំង​ការងារ និង​ហិរញ្ញវត្ថុ។ប្រសិន​បើ​ពួកគេ​រកលុយ​ដោយ​ប្រើ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ត្រូវ​ចេះ​ទិញ​មាស ឬ​អចលន​វត្ថុ​មួយ​ចំនួន​ការពារ​ខ្លួន​ទប់ទល់​នឹង​គ្រាអាសន្ន​។

៤ សត្វមាន់​ភ្លើង មនុស្ស​ដែលកើតក្នុងឆ្នាំ ១៩៥៧, ២០១៧

មាន់​ភ្លើង​ច្រើន​​ឲ្យ​តម្លៃ​លើ​ភាព​ស្មោះត្រង់​ផ្ទាល់​ខ្លួន​ខ្លាំង តែងតែ​រក្សា​ពាក្យ​សម្ដី​របស់​ពួកគេ ហើយ​មាន​អារម្មណ៍​ខ្លាំង​ក្នុង​ការ​រក្សា​ពេលវេលា និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការងារ។ បុគ្គល​នេះ​មានភាពអន្ទះអន្ទែងក្នុងជីវិត តែងតែមានអារម្មណ៍ថាមានអ្វីដែលបាត់ ប្រសិនបើពួកគេ​មិនធ្វើកិច្ចការនោះ។ ទាក់ទងនឹងអាជីពរបស់ពួកគេ ធាតុភ្លើង គឺជាសកម្មជន​ដែល​ផ្តោត​លើ​អាជីព ជាហេតុនាំ​ឲ្យ​ពួកគេងាយនឹងទទួលបានជោគជ័យ​ក្នុង​វ័យ​កណ្ដាល។ ពួកគេអាចជួបប្រទះការលំបាកជាច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងស្នេហា ជាពិសេសបុរស។ ពួកគេ​មិន​គួរ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ស្វែង​រក​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ឡើយ ប៉ុន្តែ​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​បាន​ជោគជ័យ ទោះ​បី​ជា​មាន​ការ​លំបាកនៅ​ខាង​មុខ​ក៏​ដោយ។

៥ មាន់ជល់​ផែនដី មនុស្ស​ដែល​កើត​ក្នុងឆ្នាំ ១៩០៩, ១៩៦៩

មនុស្សដែលកើតនៅក្នុងធាតុនៃភពផែនដី ជាសត្វមាន់ដែលមានភាពរស់រវើក និងចិត្តទូលាយជាមួយមនុស្សគ្រប់គ្នា។ ពួកគេចូលចិត្តធ្វើដំណើរទៅរកមិត្តថ្មីពីគ្រប់មជ្ឈដ្ឋាន ហើយថែមទាំងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីកសាងកេរ្តិ៍ឈ្មោះក្នុងចំណោមមិត្តភ័ក្ដិ ដែលនាំឲ្យពួកគេទទួលបានការជឿទុកចិត្ត និងការគោរពខ្ពស់ពីអ្នកដទៃ។ ចំពោះអាជីពរបស់ពួកគេ ស្ថានភាពសំណាងជាបន្តបន្ទាប់ ហើយអាចទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយមានជំនួយពីមហាសេដ្ឋី។ ទោះជាយ៉ាងណាក៏ដោយ មាន់ជល់គួរតែប្រុងប្រយ័ត្នក្នុងជីវិត ហើយមិនគួរមានត្រេកត្រអាល ឬរីករាយនៅពេលសម្រេចបានអ្វីមួយពេកទេ៕

គ្រូ ណុប

ចុចអាន៖ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «ច»

ចុចអាន៖ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «មមែ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យសប្បុរសជនចូលរួមកសាង «អន្តេរវាសិកដ្ឋាន» សម្រាប់សិស្សស្ត្រី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ប្រទេសជប៉ុននឹងរលាយបាត់សូន្យ បើប្រជាជនមិនប្រឹងយកកូនច្រើន!

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

អាកាសធាតុនៅភាគខាងកើត អ៊ុយក្រែន ប្រែទៅជាក្ដៅ និងមានភក់ ធ្វើឲ្យ​ទ័ព រុស្ស៊ី កំពុងជាប់គាំង

សេចក្ដីជូនដំណឹង២២ នាទី មុន

អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ផ្ញើសារគោរព​​ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឳកាសទិវានារីអន្តរជាតិ ៨មីនា

កីឡា៣២ នាទី មុន

នេះ​​ជើង​​ខ្លាំង​​ពិត​​​ដែល​​អ្នក​​គាំទ្រ​​ចង់​​ឃើញ​ប៉ះ ព្រំ សំណាង

Sokha Hotels

ព័ត៌មានពេញនិយម