វប្បធម៌ ជំនឿ
ប្រភេទក្រុមឈាម នឹងបញ្ជាក់ពីបុគ្គលិកលក្ខណៈ មនុស្សឆ្នាំ «រកា»
បើតាមចំណាំពីទំនាយនៃហោរាសាស្ត្រខ្មែរ បានបញ្ជាក់ថា មនុស្សប្រុសស្រី ដែលមានកំណើតជាឆ្នាំរកា គឺជាមនុស្សរួសរាយ មានទំនាក់ទំនងមិត្តច្រើន ពូកែលេងសើច មិនចេះខឹងច្រើន បើខឹងគឺមិនចេះគុំគេឡើយ។

បើទោះបីជារកាមានចំណុចល្អ តែគេក៏មានចំណុចខ្លះក៏មិនល្អខ្លាំងណាស់ណាដែរ។ ដែលនោះ គឺមនុស្សឆ្នាំមាន់មិនសូវជាហ៊ានប្រថុយ ឬសម្រេចចិត្តក្នុងកិច្ចការបានលឿនឡើយ។ ពេលខ្លះគេក៏ខ្ចិលច្រអូស រអ៊ូរទាំ និងមិនសូវហ្វាហាប់ដូចគ្នា។
មិនត្រឹមទំនាយពីបុរាណឡើយ សូម្បីតែប្រភេទឈាមក្នុងខ្លួនមាន់ ក៏អាចដឹងបានថា គេនោះជាមនុស្សប្រភេទយ៉ាងម៉េចដែរ។
១ ក្រុមឈាម O
ឆ្នាំរកាដែលមានឈាមប្រភេទ O ពួកគេមានភាពរសើបពីខាងក្នុងចិត្ត ដែលបង្ហាញថា មនុស្សនេះចូលចិត្តរីករាយនិងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញ។ ដូច្នេះ នេះជាឱកាសល្អ ក្នុងការចាប់យករឿងធំក្នុងជីវិត ដើម្បីទទួលបានភាពជោគជ័យនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ មាន់ក៏មានចំណុចខ្សោយមួយគឺ និយមមានទំនោរដាក់ស្តង់ដារខ្ពស់លើអ្នកដទៃ ហើយទាំងនេះអាចប៉ះពាល់ដល់មនុស្សដែលស្រឡាញ់ពួកគេ។
២ ក្រុមឈាម A
ក្រុមនេះមានទំនោរទទួលខុសត្រូវខ្ពស់ នៅពេលបំពេញភារកិច្ចនៅកន្លែងធ្វើការ។ ដូចគ្នាដែរ ក្រុមមាន់ឈាម A តែងប្រព្រឹត្តចំពោះមិត្តភក្តិដោយស្មោះត្រង់បំផុត និងអស់ពីចិត្តណាស់។ បើមានអ្នកក្បត់ឬវៀចវេរ គេដើរចេញឥតស្រណោះឡើយ។ ប៉ុន្តែពួកគេអាចជាមនុស្សអភិរក្សពេក ក្នុងការសាកល្បងអ្វីថ្មីក្នុងជីវិត ឬមិនសូវជាហ៊ានខ្លាំងឡើយ។
៣ ឈាមប្រភេទ B
ក្រុមនេះជាមនុស្សដែលមានចរិតឆេវឆាវ និងម៉្យាងទៀតគេហៅថាវង្វេងស្មារតីហូសហេតុ។ ប៉ុន្តែនៅពេលដែលពួកគេបង្ហាញពីសមត្ថភាពមិនធម្មតា ឬភាពខុសគេនៅក្នុងតំបន់ជាក់លាក់មួយ ពួកគេនឹងទាក់ទាញពីក្រុមមនុស្សដែលពេញចិត្តពួកគេយ៉ាងខ្លាំង។ មានឈាម B គឺតែងចូលចិត្តសាកល្បងរឿងថ្មីៗនិងគ្រោះថ្នាក់បំផុត។ ជីវិតគេ បើមិនប្លែក គឺមិនធ្វើនាំខាតកម្លាំងខ្លួនឡើយ។
៤ ក្រុមឈាម AB
បុគ្គលិកលក្ខណៈក្រុមនេះ ក៏ពូកែទំនាក់ទំនងនិងរួសរាយពីកំណើត ដើម្បីឈានទៅកសាងបណ្ដាញទំនាក់ទំនងបុគ្គល។ ទោះជាយ៉ាងណាក៏ដោយ ពួកគេគួរប្រុងប្រយ័ត្នចំពោះមិត្តអាក្រក់ ដែលនាំពួកគេទៅរកភាពអាក្រក់ដូចគ្នា៕
គ្រូ ណុប
ចុចអាន៖ទំនាយជោគជតា «វក» ២០២២ នឹងល្អនៅចុងឆ្នាំ
ចុចអាន៖«រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


