Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញភ្ញៀវទេសចរឆ្លងកូវីដ ក្រោយបើកទទួលទើបបាន ៣ ថ្ងៃ

បានផុស

នៅ

យោងតាមរដ្ឋាភិបាលថៃបានឲ្យដឹងថា មានភ្ញៀវទេសចរមកដល់តាមរយៈអាកាសយានដ្ឋានសុវណ្ណភូមិចំនួន ៤,៥១០ នាក់ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ បន្ទាប់ពីប្រទេសនេះបានបើកដំណើរការឡើងវិញនូវអ្នកទេចរដែលបានចាក់វ៉ាក់សាំង កាលពីថ្ងៃទី ១ ខែវិច្ឆិកា ហើយក្នុងនោះតេស្តវិជ្ជមានកូវីដចំនួន ៦ នាក់ ។

ការធ្វើតេស្តនៅពេលមកដល់បានបង្ហាញថា ភ្ញៀវទេសចរ ៣ នាក់បានឆ្លងកូវីដ ១៩ ក្រោមដំណើរការកម្មវិធី “Test and Go” សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសដែលត្រូវបានអនុញ្ញាត ។ ទន្ទឹមនោះ អ្នក​មក​ដល់​ ៣ នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​ដាក់ឲ្យធ្វើចត្តាឡីស័ក​ក៏​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ដែរ ។

ស្របពេលជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត Sumanee Wacharasin ប្រធានផ្នែកទំនាក់ទំនងនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយនៅថ្ងៃពុធនេះថា រហូតមកដល់ពេលនេះ ថៃបានបើកឡើងវិញនូវខេត្តចំនួន ១៧ ហើយ ។

លោកស្រីបាននិយាយថា ក្នុងចំណោមខេត្តចំនួន ១៧ ដែលបើកឡើងវិញនោះ ឈៀងម៉ៃ បានរាយការណ៍ករណីឆ្លងថ្មីចំនួន ៣២២ ករណីកាលពីថ្ងៃអង្គារ ដោយស្ថិតនៅលំដាប់ទី ៦ សម្រាប់ករណីឆ្លងច្រើនជាងគេនៅទូទាំងប្រទេសថៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ បើកបាន ២ ថ្ងៃ តែ ភូកេត មើលឃើញភ្ញៀវទេសចរ ១ លាននាក់នឹងមកទស្សនានៅ ៣ ខែដើមឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម