Connect with us

ព័ត៌មានអន្ដរជាតិ

ក្លាយជាមហាសេដ្ឋី ដោយគ្រាន់តែចាក់វ៉ាក់សាំងការពារ កូវីដ

បានផុស

នៅ

ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ បានក្លាយជាមហាសេដ្ឋីបន្ទាប់ពីឈ្នះរង្វាន់ឆ្នោតវ៉ាក់សាំងរបស់ប្រទេស។

អ្នកនាង Joanne Zhu អាយុ២៥ឆ្នាំ ស្ថិតក្នុងចំណោមជនជាតិអូស្ត្រាលីជិត៣លាននាក់ ដែលបានចូលរួមក្នុងការចាប់រង្វាន់ជាសាច់ប្រាក់១លានដុល្លារអូស្រ្តាលី (៧៣៨,៨៩៩ ដុល្លារអាមេរិក) ដោយគ្រាន់តែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

អ្នកនាង Joanne Zhu

ប្រាក់នេះ ត្រូវបានបង្កើតឡើងដោយក្រុមសប្បុរសជន និងក្រុមហ៊ុនដែលគេស្គាល់ថា យុទ្ធនាការ Million Dollar Vax Alliance ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យប្រជាជនអូស្រ្តាលី ចាក់វ៉ាក់សាំងកូវីដកាន់តែច្រើន។

អ្នកនាង Zhu មកពីទីក្រុងស៊ីដនី បានប្រាប់កម្មវិធី Nine’s Today ថា ពីដំបូង នាងមិនបានលើកទូរសព្ទ អ្នករៀបចំឆ្នោតបានទេ ដោយសារនាងរវល់ធ្វើការ។ បន្ទាប់​មក នាង​បាន Call ទៅ​វិញ ហើយពួកគេប្រាប់ថា នាងបានឈ្នះ​មួយ​លាន​ដុល្លារ​! នាង​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

លោក Craig Winkler នៃយុទ្ធនាការ Million Dollar Vax Alliance បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយថា “ពួកយើងទាំងអស់គ្នាដែលនៅពីក្រោយយុទ្ធនាការនេះ មានមោទកភាពមិនគួរឲ្យជឿចំពោះអ្វីដែលខ្លួនសម្រេចបាន។ យើងរំភើបណាស់ក្នុងការប្រកាសអ្នកឈ្នះ ហើយការស្តាប់ប្រតិកម្មរបស់ពួកគេពិតជាមិនអាចកាត់ថ្លៃបាន”។

គួរបញ្ជាក់ថា យុទ្ធនាការ Million Dollar Vax Alliance ត្រូវបានគេសរសើរក្នុងការជួយប្រទេសអូស្ត្រាលី ឲ្យចាក់វ៉ាក់សាំងគ្រប់ដូសបាន ៨០% នៃអ្នកដែលមានអាយុលើសពី១៦ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ វ៉ាក់សាំង Sputnik V កាត់បន្ថយ អត្រាមរណភាពមនុស្សវ័យចំណាស់ ដល់ទៅ៩៦,៦%

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម