សុខភាព
វ៉ាក់សាំង Sputnik V កាត់បន្ថយ អត្រាមរណភាពមនុស្សវ័យចំណាស់ ដល់ទៅ៩៦,៦%
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយកាលពីថ្ងៃចន្ទទី១ខែវិច្ឆិកាថា ការសិក្សាមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាលនៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បានបង្ហាញពីប្រសិទ្ធភាពខ្ពស់នៃវ៉ាក់សាំងកូវីដ Sputnik V ដែលផលិតដោយរុស្ស៊ី ក្នុងការការពារមនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។
សេចក្តីថ្លែងការណ៍របស់ RDIF បាននិយាយថា “លទ្ធផលនៃការសិក្សាបង្ហាញថា អត្រាឆ្លងបានថយចុះជាង ៨៨% ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងនេះគ្រប់២ដូស ហើយអត្រាមរណភាពក្នុងក្រុមអាយុនេះ បានថយចុះរហូតដល់ទៅ៩៦,៦%”។
មនុស្សវ័យចំណាស់អាយុលើស៦០ឆ្នាំ ប្រមាណ ៦៦០,០០០នាក់ក្នុងទីក្រុង Buenos Aires ដែលត្រូវបានចាក់វ៉ាក់សាំង Sputnik V, AstraZeneca ឬ Sinopharm បានចូលរួមក្នុងការស្រាវជ្រាវនេះ ដែលធ្វើឡើងនារដូវក្តៅឆ្នាំ២០២១។
យោងតាមការសិក្សាមួយផ្សេងទៀត បានបង្ហាញថា ដូសទី១នៃ Sputnik V បានបញ្ចេញប្រសិទ្ធភាពពី ៧៨,៦ ទៅ ៨៣,៧% ចំពោះមនុស្សដែលមានអាយុពី ៦០ ដល់ ៧៩ឆ្នាំ។
មនុស្សភាគច្រើននៅក្នុងទីក្រុង Buenos Aires បានទទួលវ៉ាក់សាំងរុស្ស៊ីប្រភេទនេះ ហើយបានជួយករណីឆ្លងកូវីដថ្មី ធ្លាក់ចុះដល់ទៅ១៥ដង ក្នុងរយៈពេល៥ខែចុងក្រោយ។ នេះបើយោងតាម RDIF៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ANI
ចុចអាន៖ វ៉ាក់សាំង Sputnik V ដែល កម្ពុជា អនុញ្ញាតប្រើប្រាស់បន្ទាន់ បើចាក់ជាដូសជំរុញ ក៏មិនមានផលប៉ះពាល់ដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


