ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់១៣១នាក់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅ សៀរ៉ាឡេអូន ថ្ងៃមុន
ចំនួនអ្នកស្លាប់បន្ទាប់ពីការផ្ទុះរថយន្តដឹកប្រេងកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានី Freetown នៃប្រទេស សៀរ៉ាឡេអូន បានកើនឡើងដល់ ១៣១ នាក់ហើយ។
លោក Mohamed Lamrana Bah ប្រធានផ្នែកទំនាក់ទំនងនៅទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ៦៣នាក់ផ្សេងទៀតកំពុង ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យក្រុង Freetown ចំនួន៤ដោយក្នុងនោះ មាន១៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សោកនាដកម្មកាលពីថ្ងៃសុក្រសប្តាហ៍មុនមួយនេះ បានកើតឡើងនៅលើផ្លូវប្រសព្វដ៏មមាញឹកមួយក្នុងតំបន់ Wellington ភាគខាងកើតរដ្ឋធានី Freetown នៅពេលរថយន្តដឹកទំនិញមួយគ្រឿង ទៅបុករថយន្តដឹកប្រេង ដែលបណ្តាលឲ្យឆាបឆេះ។
ជនរងគ្រោះរួមមានអ្នកបើកបរម៉ូតូដែលប្រញាប់ប្រញាល់ទៅប្រមូលប្រេងលេចធ្លាយចេញពីរថយន្តដឹកប្រេង, អ្នកលក់ដូរនៅតាមដងផ្លូវ និងអ្នកធ្វើដំណើរដែលជាប់នៅក្នុងរថយន្តមីនីបឺសតាមផ្លូវ។
ផ្ទាំងរូបភាពដែលមានរូបថតអ្នកបាត់ខ្លួន និងអ្នកស្លាប់ ត្រូវបានបិទជាប់ជញ្ជាំង និងអគារជុំវិញកន្លែងកើតហេតុ។
សាកសពមនុស្សជាង៧០នាក់ ត្រូវបានដុតខ្លោចមើលលែងស្គាល់ ហើយសាច់ញាតិអ្នកបាត់ខ្លួនបានប្រាប់ Al Jazeera ថា ឥឡូវនេះពួកគេកំពុងសន្មត់ថាតើ មនុស្សជាទីស្រលាញ់របស់ពួកគេស្ថិតក្នុងចំណោមអ្នកទាំងនោះដែរឬក៏អត់។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា សំណាកជាលិកាដែលយកពីសាកសពនីមួយៗ នឹងត្រូវបញ្ជូនទៅក្រៅប្រទេសដើម្បីធ្វើតេស្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ នាំគ្នាទៅប្រមូលប្រេង ពេលរថយន្តជួបគ្រោះថ្នាក់ ស្រាប់តែផ្ទុះឆេះស្លាប់និងរបួសជិត ២០០ នាក់ (មានវីដេអូ)
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


